Point Center Login Help
Norway

និយាយដើមគេ ឬស៊ីត្រាវគេគឺជាជំនាញពីកំណើតរបស់បុគ្គលមួយចំនួន

By: Rosa-KH
Date: 2021-07-24 23:48
Category: Life
1419 0 0

មនុស្សមួយចំនួនសម្បូរទៅដោយចិត្ដចង្អៀតចង្អល់ ដែលបង្កើតទៅជាជំងឺមួយ ដែលលើលោកនេះគេឲ្យឈ្មោះថាជាជំងឺ “និយាយដើមគេ” ។
និយាយដើមគេ គឺជាជំនាញពីកំណើតរបស់បុគ្គលមួយចំនួន ដែលចូលចិត្ដយកភ្នែកសម្លឹងអ្នកដទៃ នៅក្នុងផ្លូវមិនសូវល្អ ជាជាងសម្លឹងមើលចំណុចខ្វះខាតរបស់ខ្លួនឯង ។ និយាយដើមគេ ឬភាសាអង់គ្លេស ហៅថា gossip ភាគច្រើនសុទ្ធសឹងតែជាពាក្យមិនពិត ឬគ្មានប្រភពច្បាស់លាស់ បំផ្លើស បំភ្លៃ មួលបង្កាច់ ថែម ថយ កុហក ព្រាវ ស្មាន មើលតែសំបកក្រៅ ឬឮតែគេថា ហើយរឿងដែលត្រូវបាននិយាយតៗគ្នា ដោយគ្មានប្រភពច្បាស់លាស់បែបនេះហើយ ទើបជាកត្ដាបង្កឲ្យមានបញ្ហា និងនាំឲ្យមនុស្សម្នាក់ក្លាយជាជនរងគ្រោះដោយសារតែពាក្យសម្ដី ។

មានមូលហេតុមួយចំនួន ដែលធ្វើឲ្យមនុស្សនិយាយដើមគេ រួមមាន
- និយាយដើមគេ ដើម្បីបង្ហាញថាខ្លួនឯងល្អជាងគេ
- និយាយដើមគេ ដើម្បីបន្ធូរអារម្មណ៍តានតឹងរបស់ខ្លួនឯង
- និយាយដើមគេ ដើម្បីទាក់ទាញចំណាប់អារម្មណ៍
- និយាយដើមគេ ព្រោះចិត្ដច្រណែន
- និយាយដើមគេ ព្រោះចិត្ដស្អប់ឬសេចក្ដីខឹងក្រោធរបស់ខ្លួនចំពោះបុគ្គលនោះ។

នៅក្នុងកាលៈទេសៈបែបណាក៏ដោយ មុននឹងសម្រេចចិត្ដនិយាយអាក្រក់អំពីនរណាម្នាក់ ត្រូវសួរខ្លួនឯងថា
- តើខ្លួនឯងល្អគ្រប់គ្រាន់ហើយឬនៅ?
(បើនិយាយដើមគេ នោះជាចំនុចខ្វះខាតរបស់អ្នកហើយ)
- តើវាជារឿងពិតទេ?
(និយាយដើមគេ មិនដែលពិតទេ)
- តើវាចាំបាច់ទេ?
(វាមិនដែលចាំបាច់ទេ)
- តើវាជួយអ្វីដល់ខ្លួនឯងខ្លះ?
(គ្មានទេ មានតែត្រូវគេជេរ បង្កជម្លោះ បង្កើតការក្ដៅក្រហាយ)
- តើវាជួយអីដល់គេខ្លះ?
(គ្មានទេ មានតែធ្វើបាបគេ បិទផ្លូវគេ ជាន់ពន្លិចគេ ធ្វើឲ្យគេវិនាសអន្ដរាយ)។

សម្រាប់អ្នកជិតខាង ការនិយាយដើមគ្នា គឺធ្វើឲ្យបែកបាក់សាច់ញាតិ។
សម្រាប់មិត្ដភ័ក្ដិ ការនិយាយដើមគ្នា គឺធ្វើឲ្យបែកបាក់មិត្ដភាព។
នៅកន្លែងការងារ បុគ្គលិកដែលចូលចិត្ដនិយាយដើមគ្នា ធ្វើឲ្យមានបរិយាកាសមិនល្អនៅកន្លែងធ្វើការ ប៉ះពាល់ដល់ផលិតភាពការងារ រហូតដល់បាត់បង់ការងារទៀតផង។

“សម្ដីមួយម៉ាត់ សម្លាប់គេមួយជីវិត” ដូច្នេះហើយ បើមិនល្អ កុំនិយាយអំពីគេ តែបើនិយាយសូមនិយាយដោយផ្ទាល់ជាមួយបុគ្គលនោះស្ងាត់ៗ ដើម្បីឲ្យគេបានផ្លាស់ប្ដូរឬកែប្រែ ។

ប្រភព : Knowledge Cambodia


Reference:

https://web.facebook.com/7knowledgekhmer/photos/a.109940901169005/162828362546925

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login