១. ប្រសិនបើអ្នកមិនឆ្លាត ចាំបាច់អ្នកត្រូវតែស្អាត ផ្ទុយមកវិញ ប្រសិនបើអ្នកមិនស្អាតចាំបាច់ត្រូវតែឆ្លាតវៃ។ តែបើអ្នកគ្មានទាំងពីរ នោះជឿខ្ញុំទៅអ្នកជាមនុស្សម្នាក់ដែលគ្មាន………
២. ក្នុងពិភពលោកនេះគ្មានរឿងដែលអ្នកអង្គុយសុខៗ ហើយក៏មានអ្នកអង្គម្ចាស់មកកាន់ដៃរបស់អ្នក ហើយផ្តល់ឲ្យអ្នកជីវិតដ៏ប្រណិត ហើយវារឹតតែគ្មានទៅទៀតអ្នកអង្គម្ចាស់ដែលព្រមកាន់ដៃ Cinderella រូបអាក្រក់ចូលទៅក្នុងរាជវាំង។ ដូច្នេះត្រូវចាំថា៖ មិនថាអ្នកអង្គម្ចាស់នៅក្នុងរឿងនិទាន ឬពិតជាក់ស្តែងនៅសម័យនេះពួកគេ សុទ្ធតែស្រលាញ់ដោយភ្នែកមើលឃើញ ក្រោយមកមានអារម្មណ៍ដោយបេះដូង។
ដូច្នេះជាជាងអង្គុយចាំអ្នកដទៃចាត់ទុកយើងជាព្រះនាង ចូរផ្លាស់ប្តូរខ្លួនឯងឲ្យទៅជាម្ចាស់ក្សត្រី។
៣. មនុស្សប្រុសដែលមានលុយច្រើន នារីណាក៏ស្រលាញ់។ ប៉ុន្តែត្រូវចាំថា របស់ដែលទិញបានដោយលុយសុទ្ធតែមានសុពលភាពប្រើប្រាស់។
៤. ហេតុអ្វីនារីចាំបាច់ត្រូវតែញញឹម មិនថាពួកគេមានទុក្ខយ៉ាងណាក៏ដោយ? ព្រោះថា ពិភពលោកនេះអាចមិនញញឹមជាមួយអ្នកនៅពេលដែលអ្នកសប្បាយ ហើយវានឹងញញឹមនៅពេលដែលអ្នកកំពុងយំ ដូច្នេះហើយសូមកុំបង្ហាញថាខ្លួនអ្នកទន់ខ្សោយ ព្រោះសូម្បីតែពួកគេខ្លួនឯងផ្ទាល់ក៏មិនអាចដោះស្រាយរឿងខ្លួនឯងបានផង អ៊ីចឹងគេមានពេលឯណាទៅខ្វល់ពីអារម្មណ៍របស់អ្នក។
៥. សេចក្តីស្រលាញ់គឺជារឿងរបស់មនុស្សពីរនាក់ មិនមែនជារឿងរបស់អ្នកជុំវិញខ្លួនអ្នកនោះទេ។ ពាក្យសម្តីរបស់មនុស្សជុំវិញខ្លួនរបស់អ្នកប្រៀបដូចជាសម្លេងមូសនៅតាមទីវាល ដូច្នេះអ្នកមិនចាំបាច់រវល់ទេ។ ចូរស្រលាញ់នៅពេលដែលអ្នកចង់ កុំស្រលាញ់ដោយសារតែគេនិយាយ ពីព្រោះថា អ្នករីករាយឬកើតទុក្ខ សប្បាយឬវេទនា មានតែអ្នកទេដែលត្រូវទ្រាំនឹងវា។
៦. នារីអាចធ្វើអ្វីៗដោយសេរី តែដាច់ខាតមិនអាចខុសពីគន្លងធម៌ សីលធម៌។ លេងឲ្យមានកម្រិត ឈប់ឲ្យត្រូវពេល ដាច់ខាតមិនត្រូវឲ្យហួសកម្រិត។
៧. នារីគឺជាឧបករណ៍សម្រាប់ធ្វើតេស្តភាពធន់របស់បុរស ចំណែកបុរសគឺជាឧបករណ៍សម្រាប់ធ្វើតេស្តភាពក្លាហានរបស់នារី។
៨. សង្គមសម័យនេះប្រសិនបើអ្នកគ្មានលុយ គឺអ្នកគ្មានអ្វីទាំងអស់។ កុំនិយាយថារកបានបុរសអ្នកមានម្នាក់គឺគ្រប់គ្រាន់ហើយ គ្មាននរណាម្នាក់ចិញ្ចឹមអ្នកហើយមិនចង់បានអ្វីពីអ្នកនោះទេ។ ដូច្នេះកុំអង្គុយញ៉ាំហើយចាំតែថ្ងៃស្លាប់។ សង្គមបច្ចុប្បន្នរបស់ដែលអ្នកអាចពឹងផ្អែកបានមិនមែនបុរសនោះទេ តែគឺជាលុយ។ មានលុយទើបមានសិទ្ធិនិយាយ លុយគឺជារនាំង គឺជាជញ្ជាំងដែលអ្នកអាចផ្អែកបានដោយសុវត្តិភាព។
៩. យុវវ័យមានពេលកំណត់ ដូច្នេះកុំខ្ជះខ្ជាយពេលវេលាជាមួយសម្ពន្ធ័ភាពដែលគ្មានឈ្មោះ សម្ពន្ធ័ភាពដែលគ្មានគោលដៅ។
១០. កុំធ្វើខ្លួនជាមនុស្សទី៣ កុំស្រលាញ់មនុស្សដែលចាត់ទុកអ្នកជាជម្រើស ស្របពេលដែលអ្នកសាកសមជាពិភពលោកទាំងមូលសម្រាប់អ្នកដទៃ។
១១. នៅពេលត្រូវបុរសក្បត់ កុំប្រើទឹកភ្នែកដើម្បីឃាត់គេឲ្យនៅ។ ព្រោះបើគេនៅក៏អាចមិនមែនដោយសារការស្រលាញ់ដែរ។
១២. នារីនឹងស្អាតជាងមុនបន្ទាប់ពីបែកគ្នា ហេតុផលគឺដើម្បីឲ្យអ្នកចាស់បានឃើញ ហើយស្តាយក្រោយ។ តែត្រូវចាំនារីត្រូវតែស្អាតមិនថាមុនឬក្រោយបែកគ្នានោះទេ។
ប្រភព : Knowledge Cambodia
Reference:
https://web.facebook.com/7knowledgekhmer/photos/a.109940901169005/162544499241978
Comments: