Point Center Login Help
Norway

រឿង “នាឡិកាបុរាណមួយ”

By: Rosa-KH
Date: 2021-07-26 23:41
Category: Life
1280 0 0

មានឪពុកចំណាស់ម្នាក់ បាននិយាយទៅកាន់កូនប្រុសរបស់ខ្លួន មុនពេលដែលគាត់លាចាកលោកទៅ ។ ឪពុកបាននិយាយទៅកាន់កូនថា៖
“នេះគឺជានាឡិកាដែលជីតារបស់កូនបានបន្សល់ទុកឲ្យពុក ។ វាមានអាយុកាលជាង២០០ឆ្នាំហើយ ។ មុនពេលពុកឲ្យវាទៅកូន ចូរកូនយកវាទៅហាងលក់គ្រឿងអលង្ការ រួចប្រាប់គេថាកូនចង់លក់វា ហើយចាំមើលថាតើគេឲ្យតម្លៃប៉ុន្មាន?”
កូនប្រុសក៏ទៅហាងលក់គ្រឿងអលង្ការ ហើយបានត្រលប់មកវិញប្រាប់ឪពុកខ្លួនថា៖ “ពុក! គេឲ្យតម្លៃ៥០ដុល្លារ ពីព្រោះវាចាស់ពេក ។”

ឪពុកក៏តបទៅកាន់កូនវិញថា “ឥឡូវកូនយកវាទៅហាងបញ្ចាំសាកមើល គេឲ្យតម្លៃប៉ុន្មាន?”
កូនប្រុសក៏ធ្វើតាមសម្ដីឪពុក ដោយត្រលប់មកវិញប្រាប់ឪពុកខ្លួនថា “ពុក! គេឲ្យតែ២០ដុល្លារទេ ព្រោះកញ្ចក់នាឡិកាកូតអស់ហើយ។”

ម្ដងនេះឪពុកឲ្យកូនយកទៅសារមន្ទីរ ហើយបង្ហាញនាឡិកានេះទៅគេ។ កូនប្រុសព្រោះតែចង់បំពេញបំណងរបស់ឪពុក ក៏រត់ទៅសារមន្ទីរ។ ពេលត្រលប់មកវិញ បុរសជាកូនប្រុសបាននិយាយទៅកាន់ឪពុកទាំងភ្ញាក់ផ្អើលថា
“ពុក! គេឲ្យតម្លៃរហូតដល់ ៣៧៤ ០០០ដុល្លារ ព្រោះវាជាវត្ថុបុរាណដ៏មានតម្លៃ និងជាទ្រព្យសម្បតិ្ដដ៏កម្រមួយ”។

ឪពុកក៏តបទៅកូនថា “ពុកចង់បង្ហាញឲ្យកូនដឹងថា កន្លែងណាដែលសាកសមនឹងកូន គេនឹងឲ្យតម្លៃកូនទៅតាមនោះដែរ។ កុំទ្រាំនៅកន្លែងណាដែលគេមិនឲ្យតម្លៃកូន វាបានត្រឹមតែធ្វើឲ្យកូនតូចចិត្ដនិងខកបំណងតែប៉ុណ្ណោះ។ បើគេមិនឃើញពីតម្លៃកូនហើយ ទោះកូនខំប្រឹងដល់ណា ក៏គេនៅតែមិនស្ញប់ស្ញែងទៅលើសមិទ្ធផលរបស់កូនដែរ។”

“កូនត្រូវឲ្យតម្លៃលើខ្លួនឯង និងកុំអនុញ្ញាតិឲ្យអ្នកដទៃដែលមិនយល់ពីតម្លៃរបស់កូន មកវាយតម្លៃកូនតាមអារម្មណ៍របស់គេ” ។

ជិវិតកើតតែម្ដង កុំធ្វើការឲ្យគេដោយសារប្រាក់ខែ ហើយក៏រងសម្ពាធផ្លូវចិត្ដ ធ្វើការទាំងភ័យខ្លាច។ ប្រាក់ខែច្រើន តែអ្នកមិនបានរៀនសូត្រអីសោះពីថ្នាក់លើ តែជំនួសមកវិញដោយការប្រមាថ អ៊ីចឹងប្រាក់ខែច្រើន តើអ្នកសប្បាយនឹងចាយវាទេ ? 

ប្រភព : Knowledge Cambodia


Reference:

https://web.facebook.com/7knowledgekhmer/photos/a.109940901169005/151933933636368

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login