2018-10-31 17:31
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បានជាមានចរន្តខ្យល់ឬខ្យល់បក់គឺ កើតឡើងដោយសារការប្រែប្រួលនៃសម្ពាធខ្យល់ ។ សម្ពាធខ្យល់ប្រែប្រួលជាទូទៅគឹបណ្តាលមកពីកម្តៅមិនស្មើគ្នានៅលើផែនដី ។ ឧទាហរណ៍ៈ ខ្យល់នៅតំបន់អេកក្វាទ័រក្តៅ ហើយស្រាលនិងស្ទុះឡើងលើ ដែលបង្កើតបានជាតំបន់សម្ពាធខ្សោយ ។ ឯខ្យល់នៅតំបន់ប៉ូលត្រជាក់ហើយធ្ងន់ធ្លាក់ចុះមកក្បែរផ្ទៃដីបង្កើតជាតំបន់សម្ពាធខ្លាំង ។ សម្ពាធខ្យល់ប្រែប្រួលនៅតំបន់អេក្វាទ័រនិងនៅតំបន់ប៉ូលជាមូលហេតុនាំឲ្យមានខ្យល់បក់ ។
Answer 2
បានជាមានចរន្តខ្យល់ឬខ្យល់បក់គឺ កើតឡើងដោយសារភាពខុសគ្នានៃសម្ពាធខ្យល់ ។ សម្ពាធខ្យល់ប្រែប្រួលខុសគ្នាជាទូទៅគឺបណ្តាលមកពីកម្តៅមិនស្មើគ្នានៅលើផែនដី ។ ឧទាហរណ៍ៈ ខ្យល់នៅតំបន់អេក្វាទ័រក្តៅ ហើយស្រាលជាងខ្យល់នៅតំបន់ប៉ូល ។ ខ្យល់ក្តៅហើយស្រាលនឹងស្ទុះឡើងលើ ដែលបង្កើតបានជាតំបន់សម្ពាធខ្សោយ ។ ឯខ្យល់នៅតំបន់ប៉ូលត្រជាក់ហើយធ្ងន់ត្រូវធ្លាក់ចុះមកក្បែរផ្ទៃដីបង្កើតជាតំបន់សម្ពាធខ្លាំង ។ ភាពខុសគ្នារវាងសម្ពាធក្នុងបរិយាកាសតំបន់អេក្វាទ័រនិងនៅតំបន់ប៉ូលជាមូលហេតុនាំឲ្យមានចរន្តខ្យល់បក់ ។
Answer 3
បានជាមានចរន្តខ្យល់បក់ឬខ្យល់បក់ ព្រោះសម្ពាធអាកាសមិនស្មើគ្នានៅលើភពផែនដី។ កត្តាដែលឥទ្ធិពលលើសម្ពាធអាកាសមាន រយះកម្ពស់ សីតុណ្ហភាព សំណើមអាកាសនិង បណ្ដុំខ្យល់។ ឧទាហរណ៍ នៅពេលខ្យល់ត្រជាក់នាំអោយម៉ាសខ្យល់ធ្ងន់ហោះចុះក្រោម ហើយសម្ពាធអាកាសខ្ពស់ នៅពេលខ្យល់ក្ដៅនាំអោយម៉ាសខ្យល់ស្រាលហោះឡើងលើ ហើយសម្ពាធអាកាសទាប។