យោងតាមមាត្រា ១ នៃអនុសញ្ញាអង្គការសហប្រជាជាតិ (អ.ស.ប) ស្តីពីសិទ្ធិកុមារ “កុមារ” គឺជាមនុស្សគ្រប់រូបដែលមានអាយុតិចជាង ១៨ឆ្នាំលើកលែងតែអាយុពេញវ័យត្រូវបានកំណត់រហ័សជាងនេះនៅក្នុងច្បាប់នៃប្រទេសនីមួយៗ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា សិទ្ធិនិងការទទួលខុសត្រូវជាច្រើនរបស់មនុស្សពេញវ័យមានចាប់តាំងពីគេមានអាយុ ១៨ ឆ្នាំដូចជា ៖
- មាត្រា ៣៤ : នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ ប្រជាពលរដ្ឋខែ្មរមានអាយុយ៉ាងតិច១៨ឆ្នាំមានសិទ្ធិបោះឆ្នោត
- ច្បាប់ស្តីពីគោលការណ៍រួមរបស់កងយោពលខេរភូមិន្ទកម្ពុជាមាត្រា៤២ យុវជនកម្ពុជាដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ ត្រូវចូលបម្រើកងទ័ព
- មាត្រា ១៤ : នៃអនុក្រឹត្យលេខ ៣៨ ស្តីពីកិច្ចសន្យាជនទាំងឡាយណាដែលមានអាយុគ្រប់ ១៨ ឆ្នាំ អាចធ្វើកិច្ចសន្យាបានគ្រប់ពេលវេលា
- អនុក្រឹត្យលេខ ៦៨ មាត្រា ៨ ស្តីពីការចេញលិខិតឆ្លងដែនប្រជាពលរដ្ឋទាំងពីរភេទអាចទទួលបានលិខិតឆ្លងដែន ប្រសិនបើគេមានអាយុលើសពី១៨ ឆ្នាំ
- មាត្រា ១៨ : ច្បាប់ស្តីពីសញ្ជាតិ ប្រជាពលរដ្ឋខ្មែរម្នាក់អាចសុំលាលែងសញ្ជាតិរបស់ខ្លួន បាននៅពេលគេអាយុយ៉ាងតិច ១៨ ឆ្នាំ
- មាត្រា ១៥ : នៃច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារបានកំណត់ថា”បុរសដែលមានអាយុចាប់ពី២០ ឆ្នាំ និងនារីមានអាយុចាប់ពី១៨ ឆ្នាំ ឡើងទៅអាចមានសមត្ថភាពស្របច្បាប់ក្នុងការរៀបអាពាហ៍ពិពាហ៍បាន ។ ចំពោះគោលបំណងភាគច្រើន និងច្បាប់ភាគច្រើនយើងអាចនិយាយបានថា ជនជាតិខ្មែរគ្រប់រូបស្ថិតនៅភាគជាកុមាររហូតទល់នឹងថ្លៃខួបកំណើតអាយុ ១៨ ឆ្នាំ របស់គេឈានមកដល់
- ពាក្យអក្សរកាត់ UNICEF = United Nations International Children is Emergency Fund មានន័យថាមូលនីធិប្រជាជាតិជួយកុមារងាយរងគ្រោះ ។ បានបង្កើតឡើងក្រោយពីសង្រ្គាមលោកលើកទី២ និងមាន ៥ ប្រទេសជាសមាជិកអចិន្ត្រៃយ៍ (អាមេរិក ចិន រុស្សី បារាំង និងអង់គ្លេស) និងមាន១៥ ប្រទេសទៀតជាសមាជិក ។ បានជាអង្គការអន្តរជាតិបង្កើតនូវមូលនីធិ UNICEF សម្រាប់កុមារដោយយល់ឃើញថាកុមារជាកម្លាំងពិតនៃសង្គមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ហើយអង្គការនេះបានជួយកុមារជាច្រើន ដោយសង្កត់ធ្ងន់ធ្ងរទៅលើបញ្ហាសង្កម និងសុខភាពសាធារណៈ ព្រោះកុមារជាជនងាយរងគ្រោះដូចជា ៖
- កុមារកំព្រាអនាថា ឬក្រីក្របំផុតដែលងាយរងគ្រោះ
- កុមារដែលទទួលរងការរំលោភបំពាន ឬការកេងប្រវ័ញ្ចផ្លូវភេទ
- កុមារដែលធ្វើពលកម្មធ្ងន់ធ្ងរ
- កុមារដែលទទួលរងអំពើហិង្សាក្នុងគ្រួសារ
- កុមារពិការ
- កុមារជនជាតិភាគតិច
- កុមារដែលមានជម្ងឺអេដស៍
- កុមារដែលមានបញ្ហា ឬទម្នាស់ផ្នែកច្បាប់...។ ល ។