Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើស្ថាន​ប្រព័ន្ធជាអ្វី ? មានធាតុផ្សំអ្វីខ្លះ​?

២. តើ​ស្ថានប្រព័ន្ធសំខាន់ៗនៅប្រទេសកម្ពុជាមានអ្វីខ្លះ ?

៣. តើហេតុអ្វី បានជាគេចាត់ទុកបឹងទន្លេសាបជា «​បេតិកភណ្ឌពិភពលោក « ។​

៤. តើនានាភាពនៃជីវៈចម្រុះមានអ្វីខ្លះ ?

​ចម្លើយ

១. ស្ថានប្រព័ន្ធជាសំណុំសារពាង្គកាយ ដែលមានជីវីតទាំងអស់រួមជាមួយមជ្ឈដ្ឋានជីវីត​និងមានអំពើទៅលើគ្នាទៅវិញទៅមករវាងសារពាង្គកាយមា​នជីវិតទាំងនោះ ​ជាមួយមជ្ឈដ្ឋានជីវីតរបស់វាដែលស្ថិតនៅកន្លែងមួយកំណត់ ។ វាមានធាតុផ្សំពីមានជីវីត ( សត្វ រុក្ខជាតិនិងមីក្រូសារពាង្គកាយ ) និងគ្មានជីវីត ( ពន្លឺព្រះអាទិត្យ ខ្យល់ ដិ ទឹ​ក ភ្លើង ... ) ។

២. ស្ថានប្រព័ន្ធសំខាន់ៗ​នៅប្រទេស កម្ពុជាមានដូចជា ៖​

  • ស្ថានប្រព័ន្ធបឹងទន្លេសាប
  • ស្ថានប្រព័ន្ធ​  ប្រព័ន្ធទន្លេមេគង្គ
  • ស្ថានប្រព័ន្ធតំបន់ឆ្នេរ
  • ស្ថានប្រព័ន្ធព្រៃឈើ  ។

៣. បានជាគេចាត់ទុ​កបឹងទន្លេសាបជាបេ​​តិកភណ្ឌពិភពលោកពីព្រោះ បឹងទន្លេសា​បបានបម្រើនិងមាននាទីយ៉ាង ​សំខាន់ដល់វិស័យសេដ្ឋកិច្ចសង្គម និងវប្បធម៌របស់ប្រជាជនយើង ហើយវាជាប្រភពនៃជិវៈចម្រុះយ៉ាងសម្បូរបែប និងជាបឹ​ងធម្មជាតិពិតៗ ។

៤. នានាភាពនៃជិវៈចម្រុះមានដូចជា សត្វ រុក្ខ​ជាតិ មីក្រូសារពាង្គកាយ និងរូបធាតុ សែន ព្រមទាំង​ស្ថានប្រព័ន្ធផងដែរ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login