គេចាត់ថ្នាក់សិលាកម្ទេចកំណក្លាស្ទិច និងសិលាកម្ទេចកំណ គីមីដោយផ្អែកលើវាយភាព និងសមាសធាតុផ្សំ ។
- សម្រាប់ប្រភេទសិលាកម្ទេចកំណក្លាស្ទិច លក្ខណៈដែលសំខាន់ជាងគេគឺ វាយភាពព្រោះគេអាចសម្គាល់វាបានតាមរយៈទំហំនិងរូបរាងនៃបំណែកសិលា ។ ឧទាហរណ៍ សិលាក្រែ ឬសិលាខ្សាច់ផ្សំពីក្រោមទំហំប៉ុនគ្រាប់ខ្សាច់បង្ខាំជាប់គ្នា ។
- សម្រាប់ប្រភេទសិលាកម្ទេចកំណគីមី លក្ខណៈដែលសំខាន់ជាងគេគឺសមាសធាតុផ្សំព្រោះពួកវាកើតឡើងពីសូលុយស្យុងរ៉ែ និងទឹក ។ ឧទាករណ៍ សិលាកម្ទេចកំណគីមី ( ថ្មកំបោរគីមី ) ផ្សំឡើងពីរ៉ែកាល់ស្យូមកាបូណាត ឬរ៉ែកាល់ស៊ីត ។