2018-11-08 13:54
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើអ្វីដែលជាបញ្ហាសំខាន់ៗនៅមជ្ឈិមបូព៌ា ? ចូរបង្ហាញពីមូលហេតុ ។
២. ហេតុដូចម្ដេចបានជាមជ្ឈិមបូព៌ាក្លាយជាតំបន់ប្រកាន់សាសនាអ៊ីស្លាម ?
៣. តើរដ្ឋអ៊ីស្រាអែលបង្កើត ដោយនរណា ? ទទួលជោគជ័យដែរឬទេ ? ព្រោះអ្វី ?
៤. ពិនិត្យផែនដីមជ្ឈិមបូព៌ាក្នុងទំព័របើកជំពូកដើម ហើយចង្អុលទីតាំងនិងប្រាប់ឈ្មោះប្រទេសទាំងអស់នៅតំបន់នេះ ?
ចម្លើយ
១. បញ្ហាដែលសំខាន់ជាងគេ គឺបញ្ហាទឹក ។ ពួកគេត្រូវមានវិន័យខាងសង្គមមួយដ៏តឹងរ៉ឹងក្នុងការចែកចាយនិងប្រើប្រាស់ទឹកដើម្បីជាផលប្រយោជន៍ដល់កសិកម្ម ។
២. បានជាមជ្ឈិមបូព៌ាក្លាយជាតំបន់ប្រកាន់សាសនាអ៊ីស្លាម ព្រោះនៅពាក់កណ្ដាលស.វទី ៧ ពួគអារ៉ាប់បានធ្វើសញ្ជ័យលើប្រទេសនានានិងជះឥទ្ធិពលខាងសម្ភារៈខាថផ្លូវចិត្តជាខ្លាំងមកលើភូមិភាគនេះ ដូចជាការផ្សព្វផ្សាយសាសនាឥស្លាម ឯកភាពកម្មបណ្ដោះអាសន្ននៃតំបន់នេះ ក្រោមត្រួតត្រានៃពួកអារ៉ាប់ ។
៣. រដ្ឋអ៊ីស្រ្លាអែលបង្កើតឡើងដោយប្រទេសអង់គ្លេស ។ ដោយសារសាមគ្គីភាពរវាងជនជាតិជ្វឺបទាំងអស់នៅគ្រប់តំបន់នៃពិភពលោកទាំងមូលដែលបានបញ្ចូលមកឪ្យរដ្ឋជ្វឺបនូវស័គ្រ្មចិត្ត អាវុធនិងថវិកាជាដើម ។
៤. ផែនដីមជ្ឈិមបូព៌ាក្នុងទំព័របើកជំពូកដើម ហើយចង្អុលទីតាំងនិងប្រាប់ឈ្មោះប្រទេសទាំងអស់នៅតំបន់មាន អេស៊ីប អារ៉ាប់ប៊ីសេអូឌីត អ៊ីរ៉ាក់ អ៊ីរ៉ង់ តួគី អ៊ីស្រាអែល ស៊កដានី លីបង់ យេមែន អូម៉ុង ។