2018-11-08 15:04
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើកំណើតចក្រភពម៉ុងកូលមានប្រយោជន៍ដែរ ឬ ទេ ? ព្រោះអ្វី ?
២. ចូរអធិប្បាយប្រវត្តិរូបសង្ខេបព្រះចៅសង់ស៊ីខាន់ ។
៣. តើទង្វើខ្លះដែលធ្វើឪ្យម៉ុលកូលនៅមជ្ឈិមសម័យក្លាយជាចក្រភពបាន ?
៤. ពិនិត្យផែនដីនិងពន្យល់បង្ហាញពីវិសាលភាពទឹកដីនៃចក្រភពម៉ុង កូល ។
ចម្លើយ
១. កំណើតចក្រម៉ុងកូលមានប្រយោជន៍ណាស់ ។ ព្រោះបានឪ្យដឹងពីមូលកត្តាដែលឪ្យកើតចក្រភពម៉ុង កូលនេះឡើង ។ ម៉្យាងទៀតគឺដើម្បីជាគំំរូវីរភាពមួយក្នុងការកសាងអភិវឌ្ឈន៍ប្រទេស ក៏ការពារប្រទេសរបស់យើងផងដែរ ។
២. ប្រវត្តិរូបសង្ខេបព្រះចៅសង់ស៊ីខាន់ ៖
កាលនៅកុមារព្រះអង្គមាននាមថា តេមុតស៊ីន ( បុត្រច្បងក្នុងចំណាយបុត្របួន) ។ បិតានាមយេស៊ុនគៃជាញាតិនឹងរាជវង្សនៃអាណាចក្រម៉ុងកូលដែលត្រូវពួកតាតារ និងពួកគីគាត់ កម្ទេចសាកសូន្យនៅរវាងពាក់កណ្ដាលសតវត្សទី ១២ ។ មាតានាម អ៊ូលុន មានដើមកំណើននោកុលសម័្ពន្ធមែគីត ។
យេស៊ុនគៃជាមេកុសសម្ព័ន្ធគីយ៉ាត់ ដែលជាចំណែកមួយនៃរាជាណាចក្រម៉ុងកូនដែលនៅមានមហិទ្ធិឬទ្អិគ្រាន់បើជាងគេ ក្នុងចំណោយកុលសម្ព័ន្ធម៉ុង កូលនានានៃសម័យនោះ ។ ប៉ុន្ដែលុះដល់ព្រះជន្មបាន ១១ព្រះវស្សាគឺចាប់ពីបិតា យេស៊ុនគៃ រាជកុមារប្រកបដោយថាមពលព្រមទាំងបញ្ញាវាងវៃផង ។ គ្រួសារគឺយ៉ាត់ក័ចេះតែរីកចម្រើនឡើងដែរ ។ ឃើញដូចនេះពួកអភិជនគឺយ៉ាត់ចាស់ៗ ពិសេសពួកតៃស្វីតក៏នឹងភ័យខ្លាច ម្យ៉ាងក្រែងអំណាចនៃកុលសម្ព័ន្ធនេះវាតទីទូលំទូលាយដូចជំនាន់បុព្វបុរសមុន ម្យ៉ាងទៀតខ្លាចការសងសឹងណពីព្រះអង្គតេមុតស៊ីនចំពោះខ្លួនផង គេសម្រេចចិត្តរួចរួមកម្លាំងគ្នាកម្ចាក់តេមុតស៊ីនចោល ។
ក្រោយពេលពួកអ្នកព្យាបាទចាប់យកទៅធ្វើទារុណកម្មអស់មួយរយៈមកកុមារតេមុតស៊ីនបានរត់រួចខ្លួន ។ កុលសម្ព័ន្ធក្រោមកិច្ចដឹកនាំនៃព្រអង្គតេមុតស៊ីនបានរត់រួចខ្លួន ។ កុលសម្ព័ន្ធក្រោមកិច្ចដឹកនាំនៃព្រះអង្គតេមុតស៊ីនបានរីកលូតលាស់ជាលំដាប់ ហើយតែងស្វែងបង្កើតមិត្តជាមួយកុលសម្ព័ន្ធផ្សេងៗជាច្រើន ។
លុះព្រះជនបាន ២០ វស្សាព្រះអង្គចាប់ផ្ដើមវាយបង្ក្រាបកុលសម្ព័ន្ធនានានៃភូមិភាគម៉ុល កូលបានច្រើន ។ នៅឆ្នាំ ១២០៦ ក្រុមប្រឹក្សាអភិជនកុលសម្ព័ន្ធទាំងអស់បានធ្វើមហាសន្និបាត ដើម្បីប្រកាសព្រះអង្គតេមុតស៊ីនជាអធិរាជ ក្នុងអស់បានធ្វើមហាសន្និបាត ដើម្បីប្រកាសព្រះអង្គតេមុតស៊ីនចាអធិរាជ ក្នុងគោរម្យងារថា សង់ស៊ីខាន់ ។
ព្រះអង្គសុគតនៅឆ្នាំ ១២២៧ ។
៣. ទង្វើដែលធ្វើឪ្យម៉ុងកូលនៅមជ្ឈិមសម័យក្លាយជាចក្រភពបានគឺ ៖
៤. តាមរយៈផែនដីបានបង្ហាញឪ្យដឹងថាវិសាលភាពទឹកដីនៃចក្រភពម៉ុង កូលមានភាពធំទូលាយបំផុតគឺជាចក្រភពមួយដ៏សម្បើមដែលមានទីតាំងនៅលើទ្វីបអាស៊ីខាងជើង ។ ព្រំប្រទល់ខាងកើតទៅដល់ប៉េកាំង ខាងលិចដល់អ៊ុយក្រែក្នុងសហភាពក្នុងសហភាពសង្គមនិយមសូវៀត ។