សំណួរ
១. ចូរពន្យល់មូលហេតុសំខាន់ៗនៃការចុះដុនដាបចុងសម័យអង្គរ ។
២. ហេតុអ្វីជនជាតិ សៀមមកតាំងលំនៅលើទឹកខ្មែរភាគខាងលើ ? ចូរពន្យល់ ។
៣. ចូរនិយាយពីជម្លោះផ្ទៃក្នុង ក្រោយពីព្រះបាទជ័យវ័រ្មនទី ៧ សោយទិវង្គតទៅ ។
៤. ចូរនិយាយពីវិបត្តិសេដ្ឋកិច្ចនៅចុងសម័យអង្គរ ។
ចម្លើយ
១. មូលហេតុនៃការធ្លាក់ចុះដុនដាបចុងសម័យអង្គរគឺ ៖
- ការគំរាមកំហែងនៃជនជាតិថៃឬសៀម ពីដំបូងពួកថៃរស់នៅតំបន់យូណាន ប្រទេសចិន ដោយការបាក់បៃកនៃរដ្ឋណានចាវ នៅសតវត្សទី១២ និងរាតត្បាតរបស់ពួកម៉ុងកួលនៅសតវត្សទី ១៣ បណ្ដាលឪ្យពួកនេះភ្លៀងខ្លួនមកខាងត្បូងកាន់តែច្រើនឡើងៗ ។ ពួកគេបនបង្កើតកុសសម្ព័ន្ធតូចៗនៅរដ្ឋមន ពីសេសទឹកដីខ្មែរភាគខាងលិចនិងពាយ័ព្យ ។ នេះជាបុព្វហេតុនៃការធ្លាក់ចុះអរិយធម៌អង្គរ ។
- វិបត្តិផ្ទៃក្នុង ជម្លោះផ្ទៃក្នុងដែលគេសង្កេតឃើញមានសង្គ្រាមជាហូរហែរវាងក្រុមរាជវង្សានុវង្ស និងរាងសាសនាព្រាហ្មណ៍និងព្រះពុទ្ធសាសនា ។
- សង្រ្គាម ពេលសង្រ្គាមជាមួយសៀម ពួកវាមិន ត្រឹមត្រូវបំផ្លាញផ្ទះសំបែង ទ្រព្យសម្បត្តិ ផលដំណាំ កាប់សម្លាប់ កៀរ ប្រជាជនប៉ុណ្ណោះតែថែមទាំងបានបំផ្លាញសេដ្ឋកិច្ចខ្មែរដល់ផ៣៦៧៩៨០ផ៣៦៧៩៨០ឬសគល់តែម្ដង ដូចជាកម្ទេច បារាយណ៍ ប្រព័ន្ធធារាសាស្រ្ដ កម្ទេចដីស្រែ ។
- គ្រោះធម្មជាតិ ក្នុងពេលនោះតំបន់អង្គេរ មានអាកាសធាតុក្ដៅ និងព្រះធរណីបែកក្រហែង បានជំរុញឪ្យមានប្រតិកម្មយ៉ាងសាហាវ ដែលធ្វើឪ្យប្រព័ន្ធធារាសាស្រ្ដខ្មែរខូចខាតមិនអាចជុសជុលបាន ហើយដែលគេមិនអាចស្មានបាន ទឹកស្ទឹងដែលជាប្រភពរស់នៅរបស់ប្រជាជនត្រូវរាំងស្ទះដោយសាល្បាប់ច្រើនពេក ។ ប្រការនេះកុំឪ្យយើងលើករាជធានីទៅតាំងឯកន្លែងថ្មីទៀត ។
- ការខូចខាតធនធានជាតិ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធគូបផ្សំនឹងការបាត់បងធនធានជាតិដូចជា មាស ប្រាក់ និងវត្ថុមានតម្លៃផ្សេងៗទៀត ការថយចំនួនប្រជាជនជាបន្តបន្ទាប់ដោយសង្រ្គាម និងរោគរាតត្បាត ការស្រុតចុះផ្នែកស្មារតីដោយសាររងទុក្ខវេទនាពេលមានចម្បាំងរាំងជល ទាំងអស់នេះគឺជាកត្តាធ្ងន់ធ្ងរបំផុតដែលធ្ចើឪ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ ។
- បផ្លាស់ប្ដូរជំនឿសាសនា ការផ្លាស់ប្ដូរជំនឿសាសនាជាហេតុនាំឪ្យមានជម្លោះខាងសាសនាកើនឡើង ពោលគឺជម្លោះរវាងសាសនាព្រាហ្មន៍និងព្រះពុទ្ធសាសនា ។
- បំណស់ប្ដូររាជាវង្ស សេ្ដចសោយរាជ្យក្រោយពីព្រះបាទជ័យវ៍រ្មនទី ៧ រហូតដល់រាជវង្សត្រសក់ផ្អែករៀងមក សុទ្ធសឹងជាស្ដេចពុំមានសមត្ថភាពខ្លាំងពូកែ ។
២. បានជាជនជាតិសៀម មកតាំងលំនៅលើទឹកដីខ្មែរភាគខាងលើក គឺដោយសារការបាក់បែកនៃរដ្ឋណាចាវ នៅស.វទី ១២ និងការរាតត្បាតរបស់ពួកច្រើនឡើងៗ ។ ពួកគេបានបង្កើតកុលសម័្ពន្ធតូចៗ នរដ្ឋមន ពិសេសទឹកដីខ្មែរភាគខ្មែរលិចនិងពាយ័ព្យ ។
៣. ក្រោយពីព្រះបាទជ័យវ័រ្មន ទី ៧ សោយទិវង្គត មានការគំរាមកំហែងពីផ្ទៃឪ្យស្ថានភាពប្រទេសកាន់តែដុនដាប់ទៅៗ ។ ដូចជាក្នុងករណី ស្ដេចស្រីន្រ្ទវ័រ្មន ( កូនប្រសាររបស់ជ័យវ័រ្មនទី ៨ ) បង្ខំបិតាក្មេកឪ្យផ្ទេររាជ្យសម្បតិ្តឪ្យខ្លួនដោយបង្ខំមហេសីទៅ លួចព្រះខ័នរាជ្យរបស់បិតាដើម្បីដណ្ដើមរាជ្យ ។
៤. វិបត្តិសេដ្ឋកិច្ចនៅចុងសម័យអង្គរ ៖
ក. សង្គ្រាមនិងគ្រោះធម្មជាតិ
- ពេលសង្រ្គាមជាមួយសៀម ពួកវាមិនត្រឹមតែបំផ្លាញ ផ្ទះសំបែងទ្រព្យសម្បត្តិ ផលដំណាំ កាប់សម្លាប់ កៀរប្រជាជនប៉ុណ្ណោះទេ តែថែមទាំងបានបំផ្លាញសេដ្ឋកិច្ចខ្មែរដល់ឬសគល់តែម្ដងដូចជា កម្ទេច បារាយណ៍ ប្រព័ន្ធធារាសាស្រ្ដ កម្ទេចដីស្រែ ។
- ក្នុងពេលនោះតំបន់អង្គរមានការធាតុក្ដៅ និងព្រះធរណីបែកក្រហែង បានជំរុញឪ្យមានប្រតិកម្មយ៉ាងសាហាវ ដែលធ្វើឪ្យប្រព័ន្ធធារាសាស្រ្ដខ្មែរខូចខាតមិនអាចជួលជុលបាន ហើយដែលគេមិនអាចស្មានបាន ទឹកស្ទឹងដែលជាប្រភពរស់នៅរបស់ប្រជាជនត្រូវរាំងស្ទះដោយសារល្បប់ច្រើនពេក ។ ប្រការនេះនាំឪ្យយើងលើករាជធានីទៅតាំងកន្លែងថ្មីទៀត ។
ខ. ការខូចខាតធនធានជាតិនិងកង្វះតុល្យភាពពាណិជ្ជកម្ម
- ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ គួបផ្សំនឹងការបាត់បង់ធនធានជាតិដូចជា មាស ប្រាក់ និងវត្ថុមានតម្លៃផ្សេងៗទៀតការថយចំនួនប្រជាជនជាបន្ដបន្ទាប់ដោយសារសង្រ្គាម និងរោគរាតត្បាត ការស្រុតចុះផ្នែកស្មារតីដោយសាររងទុក្ខវេទនាពេលមានចម្បាំងជលទាំងអស់នេះ គីជាកត្តាធ្ងន់ធ្ងរបំផុតដែលធ្វើឪ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ ។
- ផ្នែកពាណិជ្ជកម្មក្រៅប្រទេសសម័យនោះ ជំនួញភាគច្រើនធ្វើជាមួយចិន ។ យើងនាំចេញសុទ្ធសឹងជាវត្ថុធាតុដើមដូចជា ដំរី ប្រមូន ភ្លុកដំរី ក្រវាញ ម្រេច ។ ល ។ ហើយនាំចូលមានមាស ប្រាក់ក្រណាត់គ្រប់ធុន សំណ ថាយ គ្រឿងបារត ឈើក្រអូប ដែលស្ងាន់ ដែលជាគ្រឿងប្រណីត គ្មានតម្រួវការសម្រាប់ប្រជាជន ។ ដូច្នេះជញ្ជីង ពាណិជ្ជកម្មចិនមាន ប្រៀបជាងខ្មែរ ។