ការរលាយនៃអ៊ីដ្រូសែននៅក្នុងព្រះអាទិត្យ ៖
- អ៊ីដ្រូសែនពីរ ( ប្រូតុង ) ទង្គិចគ្នា ។ ប្រូតុងមួយបញ្ចេញភាគល្អិត និងថាមពល បន្ទាប់មកក្លាយជាណឺត្រុងមួយ ។ ប្រូតុង និងណឺត្រុងផ្សំគ្នាបង្កើតជាទម្រង់ធ្ងន់មួយនៃអ៊ីដ្រូសែនឈ្មោះថា ដឺតេរ្យ៉ូម ។
- ដឺតេរ្យ៉មផ្សំជាមួយស្នូលអ៊ីដ្រូសែនមួយទៀតបង្កើតបានជាអេល្យូមផ្សេងទៀតឈ្មោះថា អេល្យូម-3 ។ ថាមពលជាច្រើនត្រូវបានបញ្ចេញរួមទាំងកាំរស្មីហ្គាម៉ាផងដែរ ។
- បន្ទាប់មកអាតូមអេល្យូម-3 ចំនួនពីរផ្សំគ្នាបង្កើតបានអេល្យូម-4 ហើយបញ្ចេញថាមពលជាច្រើន និងស្នូលអ៊ីដ្រូសែនពីរ ។