Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សិស្សមានតួនាទីគោរពប្រតិបត្តិគ្រូ ឬសាស្រ្ដចារ្យដូចតទៅ៖

ឧដ្ឋានេនៈ សិស្សត្រូវក្រោកឈរទទួលក្នុងវេលាគ្រូបាអាចារ្យដើរមក លុះដល់គ្រូធ្វើដំណើរត្រឡប់ទៅវិញត្រូវជូនដំណើរឲ្យផុតរបងផ្ទះទើបគួរហើយចាំត្រឡប់មកវិញ។

ឧបដ្ឋានេនៈ សិស្សត្រូវចូលទៅបម្រើ លោកបានដល់ការរៀបចំគ្រឿងចង្ហាន់ ទឹកក្ដៅ ទឹកត្រជាក់ ប្រសិនបើមានការរវល់ មិនត្រូវព្រងើយកន្ដើយគេចវេស ដោះដៃឡើយ។

សុស្សសោយៈ សិស្សត្រូវជឿស្ដាប់ឱវាទគ្រូ ឬសាស្រ្ដចារ្យបើលោកទូន្មានប្រៀនប្រដៅដោយល្អ ហើយត្រូវត្រិះរិះមើលផង បើឃើញថាល្អគួរប្រញាប់ប្រតិបត្តិធ្វើតាម។

បារិចរិយាយ់ៈ សិស្សត្រូវឧបដ្ឋាក(បម្រើ) គ្រួ ឬសាស្រ្ដចារ្យធ្វើវត្តប្រតិបត្តិដូចជាសិស្សមានបោសសម្អាតតប់គក់ច្របាច់ជាដើម។

សក្កច្ចំ សិប្បំបដិគ្គណេនៈ សិស្សត្រូវរៀន សិល្ប៍វិជ្ជា ដោយគោរពគឺថាកម្មវិធីដែលគ្រូ ឬសាស្រ្ដចារ្យដាក់ឲ្យគប្បីស្វាធ្យាយ ទន្ទេញឲ្យចាំស្ទាត់ តម្កល់ស្មារតីស្ដាប់ពាក្យពន្យល់ ការប្រៀនប្រដៅ របស់គ្រូ ឬសាស្រ្ដចារ្យដោយគោរព។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login