ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អាចារ្យមាន៥ប្រភេទ ៖
បព្វជ្ជាចារ្យៈ អាចារ្យបំបួស គឺជាភិក្ខុអ្នកបំបួសកុលបុត្រឲ្យបានជាសាមណេរ។
ឧបសម្បទាចារ្យៈ ភិក្ខុអ្នកសូត្រញត្តិចតុត្ថកម្មវាចា ឲ្យនេនបានឧបសម្បទាជាភិក្ខុភាព(លោកគ្រូរសូត្រ)។
ឧទ្ទេសាចារ្យៈ អាចារ្យបង្រៀនបាឡី។
និស្សយាចារ្យៈ អាចារ្យអ្នកឲ្យនិស្ស័យគឺជាភិក្ខុអ្នកទទួលភារៈឲ្យសិស្សនៅអាស្រ័យនឹងខ្លួន(គ្រូទទួលបន្ទុក)។
ធម្មាចារ្យៈ អាចារ្យអ្នកបង្រៀនធម៌អាថ៌បាឡី ឬបង្រៀនចំណេះវិជ្ជាសិល្បសាស្រ្ដផ្សេងៗ (ហៅ វិជ្ជាចារ្យ ឬវិទ្យាចារ្យ ឬសិប្បាចារ្យ ឬសិល្បាចារ្យជាដើម។