ដើម្បីទប់ស្កាត់បញ្ហានេះ ក្នុងនាមជាគ្រូបង្រៀន ត្រូវមានភារកិច្ចដូចតទៅ៖
- រស់នៅត្រូវមានសីលធម៌ល្អ ដើម្បីជាគម្រូដល់មហាជន។
- ត្រូវអប់រំសិស្សដើម្បីឱ្យសក្តិសមជាកូនល្អ សិស្សល្អ
- ត្រូវគោរពច្បាប់សង្គមឱ្យបានខ្ជាប់ខ្ជួន ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អរបស់សង្គមជាតិ។
- ត្រូវអប់រំសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ។ ដើម្បីយកចំណេះដឹងមកចិញ្ចឹមគ្រួសារ និងកសាងប្រទេសជាតិ។
- ត្រូវអប់រំសិស្សឱ្យចៀសវាងអំពើអបាយមុខ (ស្រី ស្រា ល្បែង គ្រឿងញៀន...)។
- ត្រូវចូលរួមសកម្មភាពសង្គម ដើម្បីទប់ស្កាត់នូវអំពើអបាយមុខទាំងនេះ ដើម្បីឱ្យសង្គមជាតិមានស្ថិរភាព។
- មិនត្រូវសេពគប់សមាសភាពមិនល្អ ហើយត្រូវតែរាយការណ៍ឱ្យសមត្ថកិច្ច ដើម្បីមានវិធានការជាបន្ទាន់។
និយាយរួម គ្រូបង្រៀនត្រូវតែធ្វើអ្វីៗដើម្បីសុភមង្គលគ្រួសារ សាលារៀន និងសង្គមឱ្យមានការរីកចម្រើនថ្លៃថ្នូរ។