ជីវិតប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យជួបប្រទះនឹងបញ្ហាដូចខាងក្រោម ៖
- គ្មានសិទ្ធិសេរីភាព បំបិទសិទ្ធិសេរីភាពផ្នែកជំនឿសាសនា
- គ្មានកម្មសិទ្ធិផ្ទាល់ខ្លួន
- ត្រូវគេបង្ខំឱ្យធ្វើការយ៉ាងធ្ងន់ធ្ងរគ្មានពេលឈប់សម្រាក និងផ្តល់របបអាហារមិនគ្រប់គ្រាន់
- គ្មានសន្តិសុខផ្ទាល់ខ្លួន រស់នៅក្នុងភាពភ័យខ្លាច
- បង្ខំឱ្យរៀបអាពាហ៍ពិពាហ៍តាមអង្គការជាអ្នកកំណត់ សាម៉ីខ្លួនគ្មានសិទ្ធិសម្រេចឡើយ
- ប្រជាជនស្លូតត្រង់ត្រូវគេធ្វើទារុណកម្មដាក់ គុក ឬសម្លាប់ចោលដោយគ្រាន់តែមានកំហុសបន្តិចបន្តួច ឬចោទប្រកាន់ថាជាខ្មាំងរបស់អង្គការ
- ត្រូវព្រាត់ប្រាសចាកគ្រួសារសាច់ញាតិបងប្អូនមិត្តភក្តិ
- បន្សល់ទុកស្រ្តីមេម៉ាយ និងកុមារកំព្រាជាច្រើនណាស់ ។