2017-08-06 11:44
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
វប្បធម៌សន្តិភាពមានអត្ថប្រយោជន៍ធំធេងណាស់ចំពោះសង្គមខ្មែរយើង ព្រោះវប្បធម៌សន្តិភាព ជាភាវៈទ្រទ្រង់នូវការសាបព្រោះ បណ្ដុះបណ្ដាលនូវភាពស្ងប់ មានតម្លាភាព ដោយបង្កើតឡើងនូវចរិយាធម៌ ចេះគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាព យុត្តិធម៌ សាមគ្គីភាពរវាងមនុស្ស និងមនុស្សស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងលទ្ធិព្រះពុទ្ធសាសនា។
អត្ថប្រយោជន៍នោះបានផ្អែកលើខ្លឹមសារដូចតទៅ៖
ក) គោរពជីវិតសព្វយ៉ាងៈ គោរពជីវិតនិងសេចក្ដីថ្លៃថ្នូររបស់ជនគ្រប់រូប មិនប្រកាន់ឋានៈ វណ្ណៈ ពណ៌សម្បុរ ភេទ ពូជសាសន៍ ជំនឿ សាសន...។
ខ) ប្រកាន់មាគ៌ាអហិង្សា ខន្តី សន្ដោស លះបង់អស្មិមានៈ មានព្រហ្មវិហារធម៌។
គ) គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ទម្រង់នៃការគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋ មានន័យថាអ្វីៗដែលរដ្ឋាភិបាលធ្វើស្របតាមច្បាប់ផង ស្របតាមឆន្ទៈរាស្ត្រផង។
ឃ) អភិវឌ្ឍនិរន្តន៍ៈ អភិវឌ្ឍឥតឈប់ឈរ ទាំងចំណេះដឹង បញ្ញាស្មារតី និងសម្ភារ ដើម្បីជីវិត សេរីភាព និងសុភមង្គល។