Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើរដ្ឋសភានៃប្រទេសកម្ពុជាមាន គណៈកម្មការចំនួនប៉ុន្មាន ? អ្វីខ្លះ ?

២. តើសមាជិកព្រឹទ្ធសភាជ្រើសតាំងឡើងតាមលក្ខណៈដូចម្តេចខ្លះ ?

៣. តើមានលក្ខខណ្ឌខ្លះដើម្បីងាចឈរឈ្មោះជា​បេក្ខជនព្រឹទ្ធសភាបាន ?

៤. តើនាយករដ្ឋមន្រ្តីមានតួនាទី និងសមត្ថកិច្ចធ្វើអ្វីខ្លះ ?

៥. យោងតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងពីតុលាការដូចម្តេចខ្លះ ?

ចម្លើយ

១. រដ្ឋសភានៃប្រទេសម្ពុជាមានគណៈកម្មការចំនួនប្រាំបួនដូចជាៈ

  • គណៈកម្មការការពារសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹង
  • គណៈកម្មការហិរញ្ញវត្ថុ និងធនាគារ
  • គណៈកម្មការសេដ្ឋកិច្ច ផែនការវិនិយោគកសិកម្មអភិវឌ្ឍន៍ជនបទ និងបរិស្ថាន
  • គណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេតនិងបោសសម្អាត
  • គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា និងព័ត៌មាន
  • គណៈកម្មការនីតិកម្ម
  • គណៈកម្មការអប់រំ ធម្មការនិងទេសចរណ៍
  • គណៈកម្មការសុខាភិបាល សង្គមកិច្ច ការងារ និងកិច្ចការនារី
  • គណៈកម្មការសាធារណៈការដឹកជញ្ជូនទូរគមនាគមន៍ ប្រៃសណីយ ឧស្សាហកម្ម រ៉ែ ថាមពល និងពាណិជ្ជកម្ម  ។

២. សមាជិករដ្ឋចំនួនពីររូបត្រូវតែងតាំងដោយព្រះមហាក្សត្រ ។ ពីររូបទៀតត្រូវបានរដ្ឋសភាជ្រើសរើសតាមមតិភាគច្រើនដោយប្រៀប ។ ចំណែកឯផ្សេងៗទៀតត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតជាអសកល ។

៣. ដើម្បីអាចឈរឈ្មោះជាបេក្ខជនព្រឹទ្ធសភាបានត្រូវបំពេញលក្ខខណ្ឌដូចជាៈ​

  • មានអាយុយ៉ាងតិច៤០ឆ្នាំ
  • មានសញ្ជតិខ្មែរពិកំណើត ។

៤. នាយករដ្ឋមន្រ្តីមានតួនាទី និងសមត្ថកិច្ចៈ

  • នាយករដ្ឋមន្រ្តីមានតួនាទី ដឹកនាំអង្គប្រជុំហើយអាចប្រគល់ភារកិច្ចជូនឧបនាយករដ្ឋមន្រ្តីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបាន
  • នាយករដ្ឋមន្រ្តីអាចចែករំលែកអំនាចរបស់ខ្លួ​នទៅឲ្យឧបនាយករដ្ឋមន្រ្តីឬសមាជិកណាមួយនៃរដ្ឋាភិបាលបាន
  • នា​យករដ្ឋមន្រ្តីជាប្រមុខរដ្ឋាភិបាល មានភារកិច្ចទទួលខុសត្រូវរួមជាមួយសមាជិកទាំងឡាយ ចំពោះមុខរដ្ឋសភាអំពីនយោបាយទូទៅនិងសកម្មើភាពរបស់រដ្ឋាភិបាល
  • នាយករដ្ឋមន្រ្តីដឹកនាំការងារ របស់គណៈរដ្ឋមន្រ្តីចាត់ចែងបញ្ជារាល់សកម្មភាពរបស់រដ្ឋាភិបាលលើគ្រប់លើវិស័យ
  • នាយករដ្ឋមន្រ្តីជាអ្នកកោះប្រជុំ និងអធិបតីនៃអង្គប្រជុំ ។ អង្គប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តីសម្រេចដោះស្រាយរាល់កិច្ចការទូទៅ របស់រាជរដ្ឋាភិបាល
  • នាយករដ្ឋមន្រ្តីអាចប្រ​គល់សិទ្ធិជូ​ន សមាជិករាជរដ្ឋាភិបាលណាម្នាក់ឲ្យកោះប្រជុំនិងធ្វោះគណៈអធិបតីអង្គប្រជុំអន្តរក្រសួង ប៉ុន្តែអង្គប្រជុំនោះគ្មានសិទ្ធិសម្រេចកិច្ចការតាងនាមរាជរដ្ឋាភិបាលឡើយ
  • នាយករដ្ឋមន្រ្តីដឹកនាំការចរចារនិងចុះហត្ថលេខាលើសេចក្តីព្រមព្រៀងពាណិជ្ជកម្ម ជាប្រតិបត្តិការរសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត បច្ចេកទេស និងការពារប្រទេស ។ នាយករដ្ឋមន្រ្តីអាចប្រគល់សិទ្ធិសមាជិករដ្ឋាភិបាលណាម្នាក់ជាអ្នកចរចារនឹងចុះហត្ថលេខា ។
  • នាយករដ្ឋមន្រ្តីចុះហត្ថលេខាលើអនុក្រឹត្យសេចក្តីសម្រេច និងសារាចររបស់គណៈរដ្ឋមន្រ្តី លិខិតបទដ្ឋាននានាដែលមានអនុភាពទូទៅរបស់រដ្ឋាភិបាលត្រូវបានចុះរាជកិច្ច
  • នាយករដ្ឋលើកសំណើដល់គណៈប្រជុំវិសាមញ្ញលើកសំណើរស្តីពីសេចក្តីព្រៀងច្បាប់និងសំណើរតែងតាំងផ្លាស់ប្តូរ បញ្ចាប់ភារកិច្ចដោយព្រះរាជក្រឹត្យនូវមន្រ្តីជាន់ខ្ពស់និងយោធា
  • នាយករដ្ឋមន្រ្តីមានសិទ្ធិបញ្ជាចំណាយក្រៅពីការកំណត់ក្នុងថវិការជាតិ ដើម្បីដោះស្រាយកិច្ចការចាំបាច់ និងបន្ទាន់រួចរាយការជូនរដ្ឋសភាភ្លាម
  • នាយករដ្ឋមន្រ្តីដឹកនាំការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ។

៥. តុលាការជាអំណាចឯករាជ្យ ធានារក្សាអនាគត់និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ។

អំណាចនេះគ្រប់ដណ្តប់ទៅគ្រប់រឿងក្តីទាំងអស់រួមទាំងរឿងក្តីរដ្ឋបាលផង ហើយអំណាចនេះប្រគល់ឲ្យតុលាកាកំពូលនិងសាលាជំរះក្តីគ្រប់ផ្នែកនិងគ្រប់ជាន់ថ្នាក់ដើម្បីផ្តល់ភាពយុត្តិធម៌ ក្នុងមានជាប្រជាពលរដ្ឋខ្មែរតាមនីតិវិធីនិងច្បាប់ជាធរមាន ។ អំណាចនេះគ្មានស្ថាប័នណាមូយជំនួសបានទេ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login