2018-12-19 15:08
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១.ដើម្បីរស់តើចំបាច់មនុស្សត្រូវការអ្វីខ្លះ ? របស់ទាំងនោះបានមកពីណា ?
២. ពលកម្មបង្កើតមនុស្ស និងសង្គមមនុស្ស ។ ចូរពន្យល់ ?
៣. តើពលកម្មរបស់មនុស្សមានចំនុចពិសេសដូចម្តេចខ្លះ ?
៤. ដូចម្តេចដែលហៅថា បែបផែនផលិតកម្ម ?
៥. ដូចម្តេចដែលហៅថា កំលាំងផលិតកម្ម ?
ចម្លើយ
១. ដើម្បីរស់ ជាបឋមមនុស្សចាំបាច់ត្រូវហូបចុក ស្លៀកពាក់ ជំរកស្នាក់នៅនិងប្រដាប់ប្រដាប្រើប្រាស់ចំបាច់ដទៃទៀត ។ នេះជាល័ក្ខខ័ណ្ឌចចាំបាច់សំរាប់ការរស់នៅរបស់មនុស្ស រឺជាតំរូវការចាំបាច់ពីធម្មជាតិ ។ បណ្តាសំភារៈទាំងនេះ មិនមានស្រាប់នៅក្នុងធម្មជាតិទេ បើទោះជាមានក៏ពុំអាចបំពេញតតំរូវការនិងបំពេញចិត្តមនុស្សបានឡើយ ហើយក៏មិនអាចបានដោយសារកំលាំងអាទិទេពឬដោយសារការស្រមើលស្រមៃណាមួយដែរ តែគឺពិតជាកើតឡើងពីពលកម្មផលិតនិងមុនផលិតរបស់មនុស្ស ។ ដូចនេះពលកម្មផលិត គឺជាល័ក្ខខណ័្ឌមួយដ្ឋានដំបូងបង្អស់នៃជីវភាពសង្គមទាំងមូល ។
២. ប្រវត្តិសាស្រ្តមនុស្សជាតិបានបង្ហាញថាមនុស្សគឹជាផលិតផលនៃការវិវត្តន៍យូរអង្វែងពីស្វាមនុស្សមកជាមនុស្សដោយសារពលកម្ម ។
ដោយសារឥទ្ធិពលពលកម្មសរីរាង្គមនុស្សត្រូវបានប្តូរជាបណ្តើរៗដើម្បីស្របចលនាពលកម្ម ។ ដំបូងបាតើដៃទាំងពីរដែលពីរដើមជាជើងមុខប្រើសំរាប់តោងមែកងឈើ បេះផ្លែឈើត្រូវបានរំដោះដើម្បីទទួលមុខងារថ្មីគឺសំរាប់កាន់ឧបករណ៍ប្រើប្រាស់វិញ ។ ទំលាប់យូរៗទៅការដើរដោយជើងបួនត្រូវបាត់ជាបណ្តើរៗហើយចេះដើរត្រង់ខ្លួនដោយជើងក្រោយទាំងពីរ ។ ព្រមជាមួយុំការរីកចំរើននៃបាត់ដៃរាល់ផ្នែកផ្សេងៗទៀត នៃសរីរាង្គក៏ផ្លាស់ប្តូរពិសេសគឺខួរក្បាល ។
ពលកម្មបានពង្រីករបកគំហើញរបស់មនុស្សជាបណ្តើរៗ ធ្វើអោយសមាជិកក្នុងសមាគមន៍កាន់តែមានទំនាក់ទំនងគ្នាជិតស្នទ្ធិថែមទៀត ។ សំនូមពរផ្លាស់ប្តូរគ្នាពីររបៀបធ្វើការងារការសំដែងឆន្ទៈបំនងប្រាថ្នាបាននាំដល់កំនើតភាសា ។ មនុស្សញែកដាច់ចេញពីសត្វ ។ ទើបផ្តាច់ចេញពីសត្វនៅគ្រាដំបូង ដោយសារឧបករណ៍ពលកម្មនៅទាបបំផុត ។ ផ្តើមពីចេះបរបាញ់សត្វ ចាប់ត្រី ដាំដុះ និងលចេះប្រើភ្លើងដែលមិនត្រឹមតែចំអិនអាហារប៉ុននោះទេ ថែមទាំងយកភ្លើងកឺឆ្នៃឧបករណ៍ប្រើប្រាស់កាន់តែរីកចំរើនផង ។មនុស្សឈានពីរររស់់បែបអនាថាមកការរស់នៅមានភូមិឋានត្រឹមត្រូវ ។
ស្ថិតលើមូលដ្ឋានរីកចំរើននៃសកម្មភាពផលិតកម្ម រាល់សកម្មដទៃទៀតដូចជាសិល្បៈ ស្យង់ ក៏ចាប់កំនើត និងលូតលាស់ ។ ប្រជាជាតិក៏កើតឡើងជំនួសអោយអង្គការតូចចង្អៀតដូចជាកុលសម្ព័ន្ធ បក្សសម្ព័ន្ធ ។ ច្បាប់នយោបាយទសស្សនៈវិជ្ជាចាប់កំណើតឡើងសង្គមមនុស្សឈានឡើងមាគ៌ាអរិយធម៌ ។
សរុបមកគឺ « ពលកម្មបង្កើតមនុស្ស និងសង្គមមនុស្ស « ព្រោះ « ដំនើរវិវត្តន៍ពីស្វាមនុស្ស មកមនុស្ស គឺដោយសារពលកម្ម ។ មនុស្សប្លែកពីសត្វត្រង់មនុស្សុមានពលកម្ម ។
៣. ពលកម្មរបស់មនុស្ស មានចំនុចពិសេសពីរគឺៈ
៤. បែបផែនផលិតកម្ម គឺជាបែបផែនផលិតចេញនូវទ្រព្យសំភារៈសង្គម ។ គ្រប់បែបផែនផលិតកម្មសុទ្ធតែជាបន្សំរវាងកំលាំងផលិតកម្មនិង ទំនាក់ទំនងផលិតកម្ម ។
៥. កំលាំងផលិតកម្ម គឺជាទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិនិងសមត្ថភាពរង្វាយដណ្តើមរបស់មនុស្សទៅលើធម្មជាតិក្នុងដំនើរផលិតកម្ម ។ កំលាំងផលិតកម្មរួមមានៈ