Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១.​ការតស៊ូវណ្ណៈជាកំលាំងចលករជំរុញអោយសង្គមរីកចំរើន ។ ចូរពន្យល់ ។

២. មនុស្សផ្តាច់ចេញពីសត្វគឺដោយសារបាតដៃទាំងពីរ ។ ចូរវិភាគ ។

៣. ហេតុអ្វីយល់ថា ប្រតិបត្តិជាលក្ខណៈវិនិច្ឆ័យរបស់សច្ចធម៌ ?

៤. តើពុទ្ធិណែនាំប្រតិបត្តិវិញដូចម្តេចខ្លះ ?

៥. តើអត្ថន័យប្រតិបត្តិរបស់ទំនាក់ទំនងរវាងពុទ្ធិនិងប្រតិបត្តិដូចម្តេចខ្លះ ?

ចម្លើយ

១. ដោយសារការលូតលាស់ របស់កំលាំងផលិតកម្មនាំអោយទំនាក់ទំនងបែបផែនផលិតកម្មកើតឡើងពីទំនាស់រវាងកំលាំងផលិតកម្មលូតលាស់ ជាមួយទំនាក់ទំនងផលិតកម្មអន់ថយហើយក្លាយជាទំនាស់វណ្ណៈក្នុងសង្គម ។ ការតស៊ូវណ្ណៈក៏ចាប់កំណើតឡើង ដែលទីបំផុតបដិវត្តន៍សង្គមមួយផ្ទុះឡើងរបបសង្គមចាស់ត្រូវដួលរលំ​ទំនាក់ទំនងផលិតកម្មចាស់ត្រូវបានកំទេចនិងជំនួសដោយទំនាក់ទំនងផលិតកម្មថ្មី ។ បែបផែនផលិតកម្មចាស់ត្រូវបាន ជំនួសដោយបែបផែនផលិតកម្មថ្មី របបសង្គមថ្មីមួយជំនួសរបបសង្គមចាស់ ។ ដូចនេះការតស៊ូវណ្ណៈជាកំលាំងចលករជំរុញអោយសង្កមរីកចម្រើន ។

២. ពីដំបូងសត្វ​និង ស្វាមនុស្សដើរដោយជើងបួនទាំងអស់គ្នា ។ ដោយសារតំរូវការពលកម្មជើងមុខទាំងពីររបស់មនុស្សត្រូវបានរំដោះទទួលមុខងារថ្មីនិងក្លាយជាដៃនិងធ្វើអោយមនុស្សចេះឈរត្រង់ខ្លួនលើជើងក្រោយទាំងពីរ ។ មនុស្សផ្តាច់ខ្លួនចេញពីសត្វជាលើកដំបូង ។ ជាពិសេសបាតដៃរបស់មនុស្ស ខុសពីសត្វត្រង់ថាក្នុងចំនោមម្រាមដៃទាំងប្រាំរបស់មនុស្សគឺមានមេដៃមួយដើរតួនាទីសំខាន់ជាងគេក្នុងការបំពេញការងារ ។ ព្រោះបើគ្មានមេ​ដៃទេនោះ មនុស្សពុំអាចចាប់ឬកាន់របស់អ្វីមួយបានឡើយ ។ សត្វថ្នាក់ខ្ពស់ខ្លះមានម្រាមដែរ ប៉ុន្តែម្រាមទាំងអស់របស់សត្វពុំមានតួនាទីនិងពុំអាចបំពេញមុខងារដូចម្រាមដៃរបស់មនុស្សបានឡើយលើកលែងតែពពួកសត្វស្វា ។ ប៉ុន្ទែទោះបីអាចបំពេញមុចងារចាប់កាន់របស់អ្វីៗបានក៏ដោយ ក៏សត្វស្វាពុំអាចចាប់កាន់របស់ធ្ងន់ៗបានដែរ​។ ក្រៅពីនេះសត្វដទៃទៀត ប្រើមាត់ឬចំពុះសំរាប់ចាប់ឬពាំរបស់ជំនួសម្រាបដៃហើយក៏មិនអាចប្រើប្រាស់ប្រកបដោយភាពប៉ិនប្រសបដែរ ។ ដូចនេះមនុស្សញែកខ្លួនដាច់ចេញផុតពីសត្វជាលើកំបូង គឺដោយសារបាតដៃទាំងពីរនេះឯង ។

៣. បានជាយល់ថា ប្រតិបត្តិជាលក្ខណៈវិនិច្ឆ័យនៃសច្ចៈធម៌ព្រោះប្រតិបត្តិជាបង្អែកមួយ សំរាប់ពិនិត្យពុទ្ធិមួយរឺ ទ្រឹស្តីមួយថាតើខុសុំលឬត្រូវបើខុសគឺ​ខុសកំរិណាបើត្រូវកំរិតណានៅខ្វះខាតអ្វីទៀត ។ ព្រោះការយល់ដឹងគឺគ្រាន់តែជាការឆ្លុះបញ្ចាំងតថភាពបរានុម័តប៉ុននោះ ។ បើចង់ដឹងថាការឆ្ឡុះបញ្ចាំងនេះខុសឬត្រូវគឺត្រូវយកប្រតិបត្តិមកត្រួតពិនិត្យ មិនអាចយកលក្ខណៈវិនិច្ឆ័យអត្តនោម័តមកត្រួតពិនិត្យបានឡើយ ហើយតាមលទ្ធភាពនៃសកម្មភាពប្រតិបត្តិនោះទើបយើងអាចដឹងថាពុទ្ធិរបស់យើងខុស រឺត្រូវបាន ។

៤. ក្រោយពីកើតជារូបរាង និងលូតលាស់លើមូលដ្ឋានប្រតិបត្តិហើយពុទ្ធិរបស់មនុស្សក៏វិលទៅណែនាំសកម្មភាពប្រតិបត្តិវិញតាមរយៈការគូសបញ្ជាក់ពីគោលបំនងពីទិសដៅចង្អុលទិសនិងប្រាប់វិធីសាស្រ្តដើម្បីជួយអោយសកម្មភាពប្រតិបត្តិក្លាយជាសកម្មភាពមួយសំរេចផលដោយជោគជ័យ ។

មានតែប្រតិបត្តិខ្វះទ្រឹស្តីគឺពិសោធនិយម ។ មានតែទ្រឹស្តីខ្វះប្រតិបត្តិគឺគម្ពីរនិយម ។

៥. យល់ដឹងពីទំនាក់ទំនងរវាងពុទ្ធិ និងប្រតិបត្តិអាចអោយយើងចេះផ្សារភ្ជាប់ចំនេះដឹង ដែលបានមកពីការសិក្សាទៅនឹងសកម្មភាពប្រតិបត្តិជាក់ស្តែងអនុវត្តន៍ជាក់ស្តែងនិងផ្សារភ្ជាប់ជីវភាពសង្គមជាក់ស្តែង​ ។

  ម៉្យាងទៀតអត្ថន័យប្រតិបត្តិរបស់ទំនាក់ទំនងនេះ ធ្វើអោយយើងមានជំហរច្បាស់លាស់មូយធ្វើម្ចាស់លើខ្លួនឯងហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវព្រមទាំងធ្វើអោយយើងចៀសផុត ពីនិន្នាការពិសោធនិយមនិងគម្ពីរនិយមរឺនិន្នាការរឹងស្តូកស្លាប់ក្រលាទៀតផង ។

 



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login