2018-12-19 15:09
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ដូចម្តេចដែលហៅថា ទំនាក់ទំនងផលិតកម្ម ?
២.តើធនធានធម្មជាតិនិងរូបធាតុដើមខុសគ្នាដូចម្តេចខ្លះ ?
៣. តើអ្វីជាកត្តាកំនត់ក្នុងបែបផែនផលិតកម្ម ? ចូរពន្យល់ ?
៤. តើការវិវត្តន៍របស់សង្គមរហូតមកទល់សព្វថ្ងៃនេះ ឆ្លងកាត់ប៉ុន្មានរបបសង្គម ? គឺសង្គមអ្វីខ្លះ ?
៥. ពីសង្គមកុំមុយនីសបុព្វកាលមកសង្គមទាសភាពសង្គមវិវត្តន៍ដូចម្តេចខ្លះ ?
ចម្លើយ
១. ទំនាក់ទំនងផលិតកម្មគឺជាទំនាក់ទំនងរវាងមនុស្ស និងមនុស្សក្នុងដំណើរផលិតកម្ម ។ ទំនាក់ទំនងផលិតកម្មរួមមានៈ
២. ធនធានធម្មជាតិសំដៅធនធានរឺវត្ថុដែលមានស្រាប់នៅក្នុងធម្មជាតិដូចជា ព្រៃឈើ ទន្លេ បឹងបួរ រ៉ែជាដើម ឯរូបធាតុដើមសំដៅទៅលើវត្ថុដែលឆ្លងកាត់ពលកម្ម ដូចជាកប្បាស គរ ក្រចៅ ជាដើមព្រោះដើម្បីបានរបស់ទាំងនោះចាំបាច់តត្រូវធ្វើពលកម្មដាំដុះម្តងសិន ។
៣. នៅក្នុងបែបផែនផលិតកម្មគឺកំលាំងផលិតកម្មជាកត្តាកំនត់នៃបំលាស់ប្តូរបែបផែនផលិតកម្ម ។ ព្រោះថាកំលាំងផលិតកម្មវាបង្ខំអោយទំនាក់ទំនងផលិតកម្មចំនុះគ្នា ។ ប៉ុន្តែទំនាក់ទំនងផលិតកម្មជះឥទ្ធិពលខ្លាំងក្លាទៅលើកំលាំងផលិតកម្មវិញដែរធ្វើអោយកំលាំងផលិតកម្មរីកលូតលាស់ឥតឈប់ឈរក្នុងករណីសមស្របនិងរាំងស្ទះការលូតលាស់របស់កំលាំងផលិតកម្មករណីមិនសមស្រប ។
ក្នុងករណីមិនសមស្រប កំលាំងផលិតកម្មមានតួនាទីបំផ្លាញទំនាក់ទំនងផលិតកម្មចាស់ហួសសម័យនោះចោលបង្កើតទំនាក់ទំនងផលិតកម្មថ្មីមួយដែលសមស្របននិងវាមកជំនយសវិញ ។ ប្រការនេះនាំអោយបំលាស់ប្តូរបែបផែនផលិតកម្មចាស់ជំនួសដោយបែបផែនផលិតកម្មថ្មី ដូចនេះកំលាំងផលិតកម្មជាកត្តាកំនត់នៃបំលាស់ប្តូរទំនាក់ទំនងផលិតកម្មនិងបែបផែនផលិតកម្ម ។
៤. រហូតដល់សព្វថ្ងៃនេះ ការនិវត្តន៍សង្គមបានឆ្លងកាត់ប្រាំរបបសង្គមខុសៗគ្នាគឺរបបសង្គមកុំមុយនីសបុព្វកាល របបសង្គមទាសភាព របបសង្គមសក្តិភូមិ របបសង្គម មូលធននិយម និងរបបសង្គម សង្គមនិយម ។
៥ . ដំបូងឡើយ ដោយឧបករណ៍ផលិតកម្មនៅទាបនិងកង្វះសមត្ថភាពទប់ទល់នឹងសត្វសាហាវ បាតុភូតធម្មជាតិ តំរូវអោយមនុស្សបុព្វកាលរស់នៅជាសហគមន៍ធ្វើការអ្ន ហូបរួម ចែកផលជារួម ។ ក្រោយមកកំរិតបញ្ញាមនុស្សកាន់តែកើនឡើង ឧបករណ៍ពលកម្ម ត្រូវបានកែឆ្នៃបន្តបន្ទាប់ពីថ្មពីឆ្អឹងមកលោហធាតុអោយផលិតផលដែលផលិតបានត្រូវនៅសល់លើសពីតំរូវការ ។ ទន្ទឹមនឹងកំនកំណើតរបបកម្មសិទ្ធិឯកជន អ្នកដែលមានបញ្ញានិងមានកំលាំងមំាមួន ខិតខំប្រើគ្រប់មធ្យោបាយដើម្បីប្រមូលផលិតផលដែលលើសនោះទុកជាកម្មសិទ្ធិរបស់ខ្លួន ។
អ្នកឆ្លាតអ្នកខ្លាំងក្លាយជាពួកអ្នកមានអ្នកល្ងង់ អ្នកខ្សោយ ក្លាយជាអ្នកក្រ ។ សង្គមបុព្វកាលរង្គោះរង្គើស្របនឹងកំនើតសង្គមទាសភាព ដោយពួកអ្នកមានក្លាយជាវណ្ណៈម្ចាស់ទាសករ ឯពួកអ្នកក្រក្លាយជាវណ្ណៈទាសករ ។ បែបផែនផលិតកម្មថ្មី ផ្អែកលើរបបកម្មសិទ្ធិឯកទាសករពីមធ្យោបាយផលិតកម្មបដិសន្ថិឡើងសង្គមកុំមុយនីសបុព្វកាលរលំរលាយនិងជំនួសដោយសង្គមទាសភាព ។ ដូចនេះនិយាយរួមការវិវត្តន៍ពីសង្គមបុព្វកាលមកសង្គមទាសភាពគឺបណ្តាលមកពីមានបំនែងចែកពលកម្មក្នុងសង្គម និងរបបកម្មសិទ្ធិឯកជនពីមធ្យោបាយផលិតកម្ម ។