Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើសមាសភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ផ្អែកលើអ្វីខ្លះ ?

២. ប្រសិនបើវិមជ្ឈកាលប្រកបដោយល ភាពពេញលេញ តើនឹងធ្វើឲ្យកម្ពុជាទៅយ៉ាងណា ?

៣. តើអណត្តិរបស់ក្រុមប្រឹក្សាឃុំ សង្កាត់មានប៉ុន្មានឆ្នាំ ? ចុះអាណត្តិក្រុមឡជំនុំវិញ ?

៤. តើក្រុមប្រឹក្សាឃុំ សង្កាត់មានមុខងារអ្វីខ្លះ ?

៥. ឃុំ សង្កាត់ជា​នីតិបុគ្គលមានន័យយ៉ាងដូចម្តេច ?

ចម្លើយ

១. ក្រុមប្រឹក្សាឃុំ សង្កាត់សមាសភាពរបស់ខ្លួនគឺផ្អែកទៅតាមៈ

  • ស្ថានភាពប្រជាសាស្រ្ត
  • និងភូមិសាស្រ្ត  ។

២. បើការអនុវត្តវិមជ្ឈកាលប្រកបដោយ មានសមត្ថភាពពេញលេញ វានឹងធ្វើជាមូលដ្ឋានគ្រឹះឲ្យប្រទេសកម្ពុជាទទួលបាននូវសន្តិភាព ស្ថេរភាព និងភាពសំបូររុងរឿង ។

៣. អាណត្តិក្រុមប្រឹក្សាឃុំ សង្កាត់បច្ចុប្បន្នមាន៥ឆ្នាំ រីឯអាណត្តិរបស់ក្រុមជំនុំគឺមានតែ៤ឆ្នាំ ដែលស្ថិតនៅក្រោមការបោះឆ្នោតជ្រើសរើសតាមប្រព័ន្ធសមាមាត្រ និងសមាជិកគណបក្សនយោបាយដែលផ្ទុយពីច្បាប់ឆ្នាំ ១៩៥៩ក្រុមជំនុំត្រូវបានបោះឆ្នោតជាបុគ្គល ។​

៤. ក្រុមប្រឹក្សាឃុំ​សង្កាត់ មានមុខងារ២យ៉ាងគឺៈ

មុខងារផ្ទាល់ ( ជាអ្នកតំណាងឲ្យប្រជាជននៅមូលដ្ឋាន ) ៖

  • ជំរុញយ៉ាងកម្មនូវកិច្ច អភិវឌ្ឍន៍ឃុំសង្កាត់និងសុខមាលភាព ។
  • ប្រើប្រាស់ឲ្យបានត្រឹមត្រូវនូវ ធនធា​នទាំងអស់ដើម្បីបម្រើឲ្យសេចក្តីត្រូវការរបស់ឃុំ សង្កាតនិងប្រជាជន ។
  • មានភារកិច្ចបម្រើឲ្យកិច្ចការនៅមូលដ្ឋានដូចជា៖

គ្រប់គ្រងសេវាសាធារណៈដើម្បីឆ្លើយតបទៅនឹង សេចក្តីត្រូវការរបស់ប្រជាជននៅក្នុងមូលដ្ឋានឲ្យបានត្រឹមត្រូវ ។

លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន ។

ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងសម្របសម្រួលកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការស៊ីវិលើផ្សេងៗ ។

ការពារថែរក្សាបរិស្ថាន និងធនធានធម្មជាតិ ។

ជួយដោះស្រាយរាល់បាតុភូតនានា ដែលជាទំនាស់កើតមានឡើងក្នុងចំណោមប្រជាជន ។

រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដែលត្រូវធ្វើឡើងតាមរូបភាពអហិង្សា ។

មុខងារជាភ្នាក់ងាររបស់រដ្ឋ ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវអនុវត្តតាមច្បាប់កិខិតបទដ្ឋាននានា ។ ក្រុមប្រឹក្សាឃុំសង្កាត់មានអំណាចសម្រេចលើបញ្ហាដូចខាងក្រោមៈ

  • អនុម័តលើគម្រោងផែនការថវិកា ឃុំ សង្កាត់
  • អនុម័យលើគម្រោងថវិកា ឃុំសង្កាត់
  • កំនត់តម្លៃសារពើពន្ធមូលដ្ឋាន មិនមែនសារពើពន្ធមូលដ្ឋាននិងកំរៃសេវាផ្សេងៗ
  • កិច្ចការផ្សេងៗទៀត ដែលកំណត់ដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្នុងមុខងារជាភ្នាក់ងាររដ្ឋ ក្រុមប្រឹក្សាឃុំស​ង្កាត់អាចទទួលប្រតិភូកម្មអំណាចពីក្រសួង ស្ថាប័ននានាដើម្បីអនុវត្តន៍នការងាររក្នុងនាមជារដ្ឋ ។ ម៉្យាងទៀតក្នុងមុខងារជាភ្នាក់ងាររដ្ឋក្រុមប្រឹក្សាឃុំ សង្កាត់មិនអាចផ្ទេរប្រតិភូកម្មអំណាចទៅឲ្យមេឃុំ ចៅសង្កាត់បានឡើយ ។

៥. ឃុំ សង្កាត់ជានីតិបុគ្គល ។ ច្បាប់កំណត់ឲ្យឃុំស​ង្កាត់គឺជានីតិបុគ្គល ។ ក្នុងន័យនេះ ឃុំ សង្កាត់គឺជានីតិបុគ្គលដែលធ្វើសកម្ម​ភាពតាមរយៈក្រុមប្រឹក្សាដើម្បីបម្រើផលប្រយោជន៍រួមក្នុងមូលដ្ឋានរបស់ខ្លួន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login