Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញសាទី៤

សំនួរ

១. តើតុលាការបែងចែកជាប៉ុន្មាន ? ថ្នាក់អ្វីខ្លះ ?ហើយថ្នាក់នីមួយមានអ្វីខ្លះទៀត ?

២. តើដើម្បីសិក្សាពីមន្រ្តីតុលាកម្ពុជា ត្រូវសិក្សាលើអ្នកណាខ្លះ ?

៣. តើគណៈអភិបាល មានសមាជិកចំនួនប៉ុន្មាន ?

៤. ចូរនិយាយពីការគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់ ។

៥. តើអាស៊ានមានគោលជំហរបែបណាអំពីសិទ្ធិមនុស្ស ?

ចម្លើយ

១. តុលាការបែងចែកចេញពីរថ្នាក់គឺៈ

  • តុលាការជាន់ខ្ពស់
  • តុលាការកំពុល
  • សាលាឧទ្ធរណ៍
  • តុលាការជា​ន់ទាប
  • តុលាការខេត្តក្រុង
  • តុលាការយោធា ។

២. ដើម្បីសិក្សាពីមន្រ្តីតុលាកម្ពុជាត្រូវសិក្សាលើៈ

  • មន្រ្តីតុលាការ និងព្រះរាជាអាជ្ញា
  • ក្រលាបញ្ជី
  • អាជ្ញាសាលា ។

៣. សមាជិកគណៈអភិបាលគឺៈ

  • គណៈអភិបាលរាជធានីភ្នំពេញ មានសមាជិកយ៉ាងច្រើន៧រូប ។
  • គណៈអភិបាលខេត្តមានសមាជិកពី០៣ ទៅ០៧រូប ។
  • គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានសមាជិកពី ០៣ទៅ ០៥រូប ។

ចំនួនជាក់ស្តែងនៃគណៈអភិបាល សម្រាប់ខេត្តសំណើររបស់ក្រសួងមហាផ្ទៃ ។

៤. ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំ សង្កាត់ច្បាប់ស្តីពីគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់៖

មាត្រា៧៣៖ ឃុំ សង្កាត់មានធនធានហិរញ្ញវត្ថុ ថវិកានិងទ្រព្យសម្បត្តិផ្ទាល់ ។

មាត្រា៨២៖ ឃុំ សង្កាត់ត្រូវបង្កើតឲ្យមានប្រព័ន្ធ គ្រប់គ្រងតាមដាននិងត្រួតពិនិត្យលហិរញ្ញវត្ថុរបស់ខ្លួន ។

   ប្រភពចំណូលឃុំ សង្កាត់៖ ប្រភពចំណូលឃុំ សង្កាត់សំខាន់ៗមាន៣គឺ៖

  • ចំណូលផ្ទាល់ៈ ឃុំ សង្កាត់មានសិទ្ធិក្នុងការប្រមូលចំណូលផ្ទាល់ដែលបានមកពីចំណូលសារពើពន្ធនិងចំណូលមិនមែនសារពើពន្ធនៅក្នុងមូលដ្ឋានឃុំ សង្កាត់របស់ខ្លួន។
  • ចំណូលពីមូលនិធិឃុំ សង្កាត់៖ ចំណូលពីមូលនិធិឃុំ សង្កាត់គឺជាចំណូលដែលបានមកពីការផ្ទេរធនធានពីមូលនិធិឃុំ សង្កាត់ឲ្យទៅឃុំ សង្កាត់នីមួយៗដែលក្នុងនោះរួមមានចំណែកសម្រាប់ចំណាយផ្នែករដ្ឋបាល និងចំណាយសម្រាប់ផ្នែកអភិវឌ្ឍន៍ឃុំ សង្កាត់ ។​
  • ចំណូលពីការអនុវត្តមុខងារផ្ទាល់ជាភ្នាក់ងារ៖ ចំណូលមុខងារជាភ្នាក់ងារ គឺជាចំណូលដែលបានមកពីការបំពេញភារកិច្ចដោយឃុំ សង្កាត់ជំនួសមុខឲ្យក្រសួង ស្ថាប័ន ឬអង្គភាពនានាទៅតាមការព្រមព្រៀងគ្នា ។

ថវិកាឃុំ សង្កាត់៖ ថវិកាគឺជាលិខិតគតិយុត្តិដែលក្រុមប្រឹក្សាឃុំ សង្កាត់មានសិទ្ធិពេញលេញក្នុងការគ្រោងចំណូល ចំណាយ និងអនុវត្តចំណូលចំណាយតាមថវិកាគ្រោង ។

ប្រព័ន្ធទូទាត់ និងគណនេយ្យឃុំ សង្កាត់៖

ប្រព័ន្ធទូទាត់៖ ប្រព័ន្ធទូទាត់ឃុំ សង្កាត់មាន២គឺៈ

  • ការទូទាត់ផ្ទាល់ គឺជាការទូទាត់តាមរយៈរ​តនាគារខេត្ត ក្រុង ។
  • ការទូទាត់តាមរយៈបេឡាបុរេប្រទាន៖ បេឡាបុរេ​ប្រទានត្រូវប្រើសម្រាប់តែចំណាយចរន្ត ( លើកលែងប្រាក់ប្រៀវត្ស និងប្រាប់បំណាច់ ) និងចំណាយវិនិយោគរដ្ឋបាលហើយការចំណាយមួយលើកៗចេញពីបេឡាបុរេប្រទានមិនត្រូវលើសពី ២០០,០០០រៀល( ពីររយពាន់រៀល​ ) ។

ប្រព័ន្ធគណនេយ្យ៖ ប្រព័ន្ធ​ឃុំ​ សង្កាត់មាន២គឺ៖

  • គណនេយ្យហិរញ្ញវត្ថុ៖ គណនេយ្យករនៅរតនាគារខេត្តក្រុង មានភារកិច្ចអនុវត្តគណនេយ្យហិរញ្ញវត្ថុ ។ គណនេយ្យហិរញ្ញវត្ថុ គឺជាប្រព័ន្ធផ្អែកលើមូលដ្ឋានសាច់ប្រាក់៖ ចំណូលត្រូវកត់ត្រាទៅក្នុងបញ្ជីគណនេយ្យនៅពេលទទួលបានសាច់ប្រាក់ និងចំណាយត្រូវកត់ត្រាទៅក្នុងប្រព័ន្ធគណនេយ្យនៅពេលទូទាត់ ។
  • គណនេយ្យថវិកាៈ មេឃុំ ចៅសង្កាត់មានភារកិច្ចទទួលខុសត្រូវក្នុងការអនុវត្តគណនេយ្យថវិកា ។ គណនេយ្យថវិកាលគឺជាការតាមដាន និងរាយការណ៍អំពី៖ ការអនុវត្តន៍ចំណាយថវិកាដែលបានអនុម័តនិងការប្រមូលចំណូលថវិកាដែលបានអនុម័ត ។

របាយលការណ៍លហិរញ្ញវត្ថុឃុំ សង្កាត់មាន៣ប្រភេទគឺ៖

  • របាយការណ៍ស្តីពីចំណូលចំណាយថវិកាប្រចាំខែ
  • របាយការណ៍ស្តីពីចំណូល ចំណាយថវិកាប្រចាំឆមាស
  • របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ។

លទ្ធកម្មឃុំ សង្កាត់៖ គឺជាការជួលអ្នកទទួលការសម្រាប់ការងារសាងសង់ ឬជាការរកបាននូវទំនិញនិងសេវាពាក់ព័ន្ធតាមរយៈវិធីសាស្រ្តលទ្ធកម្មសាធារណៈ ។

ការទូទាត់៖

  • មេឃុំ ចៅសង្កាត់មិនត្រូវធ្វើការទូទាត់ឲ្យអ្នកទទួលការ ឬអ្នកផ្គត់ផ្គង់ជាមុនទេ ។
  • ការទូទាត់ត្រូវធ្វើឡើងតែនៅពេលណាដែលសម្ភារៈឬទំនិញត្រូវបានប្រគល់ទទួលត្រឹមត្រូវនិងការងារសំណង់និងការងារសេវាកម្មត្រូវបំពេញត្រឹមត្រូវទៅតាមលក្ខខណ្ឌដែលមានចែងក្នុងកិច្ចសន្យា ។

៥. អំពីសិទ្ធិមនុស្សគោលជំហររបស់អាស៊ានគឺ មានចែងក្នុងសេចក្តីថ្លែងការរួម ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាននាខែកក្កដាឆ្នាំ១៩៩៣បានចែងថា៖

  • រដ្ឋមន្រ្តីការបរទេសអាស៊ាន សូមស្វាគមន៍នុវការសម្រេចលើការព្រមព្រៀងជាអន្តរជាតិ ក្នុងអំឡុងសន្និសីទពិភពលោកស្តីពីសិទ្ធិមនុស្សទីក្រុងវីយ៉េនថ្ងៃទី ១៤ ដល់១៥ ឆ្នាំ ១៩៩៣ និងបានអះអាងឡើងវិញនៃការប្តេជ្ញាចិត្តនិងការគោរពសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានដូចមានចែងនៅក្នុងសេចក្តីថ្លែងការនាទីក្រុងវីយ៉ែនថ្ងៃ ២៥ មិថុនា ១៩៩៣ ។
  • រដ្ឋមន្រ្តីទាំងអស់បានបញ្ជាក់ថា សិទ្ធិមនុស្សមានទំនាក់ទំនងគ្នាទៅវិញទៅមកមិនអាចកាត់ចេញចេញពីគ្នាបានទេដោយរាប់ទាំង សិទ្ធិពលរដ្ឋសិទ្ធិ​នយោបាយ សិទ្ធិសេដ្ឋកិច្ច សិទ្ធិសង្គម និងសិទ្ធិវប្បធម៌ដែលសុទ្ធសឹងតែ​មានសារៈសំខាន់ស្មើគ្នា ។ សិទ្ធិទាំងអស់នោះបានដោះស្រាយដោយតុល្យភាពនិងគ្រប់ជ្រុងជ្រោយដោយឈរលើការការពារ និងលើកស្ទួយឲ្យសមតាមលក្ខណៈពិសេសនៃវប្បធម៌ សង្គម សេដ្ឋកិច្ច និងស្ថានភាពនយោបាយ​។
  • រដ្ឋមន្រ្តីការបរទេសទាំងអស់បានបញ្ជាក់ថាការលើកស្ទួយនិងការការពារសិទ្ធិមនុស្សមិនត្រូវយកទៅប្រើប្រាស់ដើម្បីកេងចំណេញខាងនយោបាយនោះទេ
  • រដ្ឋមន្រ្តីការបរទេសទាំងអស់ យល់ស្របថាអាស៊ានគួរធ្វើសហប្រតិបត្តិការលើវិធីសាស្រ្តរួបរួមគ្នាលើវិស័យសិទ្ធិមនុស្សដោយចូលរួមយ៉ាងសកម្មព្រមទាំងធ្វើវិភាគ​ទានក្នុងការអនុវត្តលការលើកស្ទួយនិងការពារសិទ្ធិមនុស្ស
  • រដ្ឋមន្រ្តីការបរទេសទាំងអស់ បានគូសបញ្ជាក់ថាការអភិវឌ្ឍន៍គឺជាសិទ្ធិមិនអាចខ្វះបានហើយការប្រើសិទ្ធិមនុស្សធ្វើជាលក្ខខណ្ឌចាំបាច់សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការផ្តល់ជំនួសអភិវឌ្ឍន៍បើពុំដូច្នោះទេ វាអាចជះឥទ្ធិពលអាក្រក់ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ។
  • រដ្ឋមន្រ្តីការបរទេសទាំងអស់បានបញ្ជាក់ថាការការពារ និងការលើកស្ទួយសិទ្ធិមនុស្សនៅក្នុងសហគមន៍អន្តរជាតិ ត្រូវឈរលើគោលការនៃការពារអធិតេយ្យភាពបូរណភាពដែនដីរបស់រដ្ឋមិនត្រូវជ្រៀតជ្រែកចូលការងារផ្ទៃក្នុងប្រទេសដទៃ
  • រដ្ឋមន្រ្តីទាំងអស់យល់ឃើញថា​ ការលើកកម្ពស់តុល្យភាពនៃសិទ្ធិបុគ្គលនិងសិទ្ធិសហគមន៍ដូចបា​នចែងក្នុងសេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្ស
  • រដ្ឋមន្រ្តីទាំងអស់បាន ពិនិត្យឡើងវិញដោយពេញចិត្តអំពីការរីកចំរើនដ៏ធំធេង ជាបន្តបន្ទាប់របស់អាស៊ានក្នុងការធ្វើឲ្យប្រជាជនទាំងអស់បានរួចផុតពីការភ័យខ្លាចនិងការខ្វះខាតធ្វើឲ្យប្រជាជនរស់នៅដោយសេចក្តីថថ្លៃថ្នូរ  
  • រដ្ឋមន្រ្តីការបរទេសទាំងអស់បានបញ្ជាថាការករំលោភលើសិទ្ធិមនុស្សត្រូវកែលំអដោយគ្មានការអត់ឱន្យជាដាច់ខាត ទោះក្នុងរូបភាពណាក៏ដោយ
  • ធម្មនុញ្ញថ្មីរបស់អាស៊ានជំរុញឲ្យរដ្ឋជាសមាជិកទាំងអស់ការពារសិទ្ធិមនុស្សឲ្យបានសមស្របតាមលក្ខខណ្ឌផ្ទៃក្នុងប្រទេសរបស់ខ្លួន
  • គណៈកម្មការអន្តររដ្ឋាភិបាលមួយរបស់អាស៊ានដែលទទួលបន្ទុកកិច្ចការសិទ្ធមនុស្សត្រូវបានបង្កើតឡើង បច្ចុប្បន្នបានជួបប្រជុំនិងកំពុងតែដំណើរការ ។
  • ១. អំពីសិទ្ធិមនុស្សគោលជំហររបស់អាស៊ានគឺ មានចែងក្នុងសេចក្តីថ្លែងការរួម ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាននាខែកក្កដាឆ្នាំ១៩៩៣បានចែងថា៖

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login