Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខណ្ឌត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច ?

២. តើក្រុង មានន័យដូចម្តេចនិងមានដែលសមត្ថកិច្ចកម្រិតណា ?

៣. អ្វីខ្លះជាសិទ្ធិអំណាចក្រុមប្រឹក្សា ?

៤. តើសមាជិកនៃក្រុមប្រឹក្សាមានចំនួនប៉ុន្មាន ?

៥. តើដីការ នៃក្រុមប្រឹក្សាជាអ្វី ?

ចម្លើយ

១. រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានក្រុមប្រឹក្សារបស់ខ្លួនដែលត្រូវបានជ្រើសរើសឡើងដោយការបោះឆ្នោតជាអសកលស្របតាមនីតិវិធី ដែលកំណត់ឡើងដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ក្រុមប្រឹក្សានេះមានអាណត្តិប្រាំឆ្នាំ ហើយត្រូវផុតកំណត់នោពេលក្រុមប្រឹក្សាថ្មីចូលកាន់ដំណែង ។ អាណត្តិរបស់ក្រុមប្រឹក្សាត្រូវគិតចាប់ពីថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងផុតកំណត់នៅថ្ងៃបោះឆ្នោតបន្ទាប់ ។

២. មុនច្បាប់ស្តីអំពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជារដ្ឋបាលដែលខេត្ត ( អភិបាលក្រុងតែងតាំងដោយព្រះរាជក្រឹត្យដូចអភិបាលខេត្តដែរ ) ។

      ក្រោយការអនុម័តច្បាប់ស្តីពីការគ្របគ្រងរដ្ឋបាល រាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជារដ្ឋបាលដែនដែលមាន បុព្វសិទ្ធិ និងឋានៈប្រហាក់ប្រហែ​លស្រុកនិងខណ្ឌ ( អភិបាលក្រុង តែងតាំងដោយអនុក្រឹត្យដូចជាអភិបាលស្រុកនិងខណ្ឌដែរ ) ។ ក្រុងស្ថិតនៅក្រោមការគ្រប់គ្រងនិង ត្រួតពិនិត្យរបស់ខេត្ត ( ខេត្តចែកជាក្រុង និងស្រុក ) តាមការជាក់ស្តែងគេឃើញថាក្រុងគឺជាទីប្រជុំជននៅក្នុងខេត្តរួមទាំងបណ្តាស្រុកមួយចំនួននៅក្នុងខេត្តដែលមានដង់ស៊ីតេប្រជាជនខ្ពស់ ។

៣. ក្នុងច្បាប់ស្តីអំពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាមានន័យថា ក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌគឺជា ក្រុមពិគ្រោះយោបល់ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិនិងខាងប្រតិបត្តិ ។

សិទ្ធិអំណាចខាងបញ្ញតិ្ត គឺជាសមត្ថភាពក្នុងការធ្វើលិខិតបទដ្ឋាន ។ ឧទាហរណ៍ៈ ក្រុមប្រឹក្សាខេត្តមានសិទ្ធិអំណាចក្នុងការដាក់ចេញដីកា ។

សិទ្ធិអំណាចខាងប្រតិបត្តិ គឺជាការធ្វើសេចក្តីសម្រេចចិត្ត ផ្នែកការគ្រប់គ្រងនិងរដ្ឋបាល ។ឧទាហរណ៍ៈ ការធ្វើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាលើគម្រោងដែលត្រូវអនុវត្តនៅក្នុងមូលដ្ឋាន​។

៤. ចំនួនសមាជិកនៃក្រុមប្រឹក្សាត្រូវបានកំណត់តាមកត្តាប្រជាសាស្រ្ត និងក​ត្តាភូមិសាស្រ្តៈ

  • ក្រុមប្រឹក្សារាជធានីភ្នំពេញ មានចំនួនសមាជិកមិនលើសពី២១រូប
  • ក្រុមប្រឹក្សាខេត្តមានចំនួនសមាជិកពី៩ទៅ២១រូប
  • ក្រុមប្រឹក្សាស្រុក ខណ្ឌមានសមាជិកពី៧ទៅ១៥រូប
  • ក្រុមប្រឹក្សាស្រុក ខណ្ឌ មានសមាជិកពី៧ទៅ១៩រូប ។

៥. ដីកាគឺជា វិធានខាងផ្លូវច្បាប់ដែលបានអនុម័តដោយក្រុមប្រឹក្សារបស់ខ្លួន ដើម្បីអនុវត្តតែក្នុងដែនសមត្ថកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ ។ ដីការបស់ក្រុមប្រឹក្សាមានវិសាលភាព ដើម្បីកំណត់ដើម្បីហាមឃាត់ឬដើម្បីត្រួតពិនិត្យលើសមត្ថភាពលើនីតិវិធីឬកិច្ចការណាមួយដែលស្ថិតនៅក្នុងវិសាលភាពមុខងារភារកិច្ចនិងធនធានរបស់ក្រុមប្រឹក្សា ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login