Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Neang
2017-08-06 12:14

ដើម្បី​ឱ្យ​ការ​សំរេច​ចិត្ត​របស់​យើង​មាន​លក្ខណៈ​ត្រឹម​ត្រូវ​យើង​ត្រូវ​អនុវត្ត​ជំហាន​នៃការ​សំរេច​ចិត្ត​ដូច​តទៅៈ

   ក. កំណត់​បញ្ហា​ឱ្យ​បាន​ច្បាស់​លាស់ៈ ចេះ​លើក​ឡើង​ឱ្យ​បាន​ច្បាស់​លាស់​អំពី​បញ្ហា​ដែល​ទាម​ទារ​ឱ្យ​ធ្វើ​ការ​សំរេច​ចិត្ត​។

   ខ​. ពិចារណា​រក​វិធី​ដោះ​ស្រាយ​ឱ្យ​បាន​ច្រើនៈ

  • ចេះ​រក​វិធី​សម​ស្រប​សំរាប់​ដោះ​ស្រាយ​បញ្ហា​
  • ចេះ​ប្រមូល​ សំយោគ​ពិនិត្យ​ឡើង​វិញ​នូវ​លទ្ធផល​ដែល​ទទួល​បាន
  • ធ្វើ​ការ​សំរេច​ចិត្ត​អោយ​សម​ស្រប​ក្នុង​ការ​ជ្រើស​រើស​

   គ. ពិចារណា​ទៅលើ​ផល​វិបាក​អោយ​សម​ស្រប​ក្នុង​ការដោះ​ស្រាយ​នីមួយៗ៖

  • ចេះ​ប្រមូល​ផ្ដុំ​លទ្ធផល​វិជ្ជមាន​ និង​អវិជ្ជ​មាន​ដើម្បី​ធ្វើ​ដំណោះ​ស្រាយ​
  • ចេះ​វិភាគ​ និង​ជ្រើស​ព័ត៌មាន​ដែល​ត្រឹម​ត្រូវ​និង​គ្រប់​គ្រាន់

   ឃ. ពិចារណា​លើ​តំលៃៈ

  • តំលៃ​ដែល​បាន​មក​ពី​ការ​បណ្ដុះ​បណ្ដាល​ និង​ការ​អប់​រំ​ពី​គ្រួសារ​ មិត្ត​ភក្ដិ និង​សង្គម។
  • ចេះ​វិភាគ​ដោះ​ស្រាយ​បញ្ហានីមួយៗសម​ស្រប​ទៅ​នឹង​តំលៃ​សីលធម៌​របស់​ព្រះ​ពុទ្ធ។

   ង. ពិចារណា​ទៅ​លើ​ឥទ្ធិពល​ប៉ះ​ពាល់​ដល់​អ្នក​ដទៃៈ

  • ចេះ​សំរេច​ចិត្ត​ដោយ​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រយោជន៍​អ្នក​ដទៃ
  • ចេះធ្វើ​ការ​សំរេច​ចិត្ត​ដោយមិនធ្វើ​ប៉ះពាល់​ដល់​អ្នក​ដទៃ (ម្ដាយ ឪពុក​ បងប្អូន​ ប្រុស​ស្រី​ សាច់​ញាតិ​ មិត្តភក្តិ​ និង​អ្នក​ដទៃ)

   ច. ជ្រើស​រើស​ដោះ​ស្រាយ​មួយច្បាស់​លាស់ៈ

  • ចេះ​ថ្លឹង​ថ្លែង​រក​វិធី​ដោះ​ស្រាយ​បញ្ហា​នីមួយៗឱ្យ​ច្បាស់​លាស់​
  • ចេះ​ជ្រើស​រើស​យក​វិធី​ដោះ​ស្រាយ​ដែល​សម​ស្របជាង​គេ​បង្អស់តាម​រយៈ​ចំណេះ​ដឹង​ តម្លៃ​សីលធម៌​ ទស្សនៈ​សាសនា​ គោលដៅ​បច្ចុប្បន្ន​ គោល​ដៅ​អនាគត។
  • ផល​ប៉ះ​ពាល់​លើ​ឥទ្ធិ​ពល​នៃការ​ធ្វើ​សេចក្ដី​សំរេច​ចិត្ត​។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login