Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


នៅប្រទេសកម្ពុជាមានរដូវធំៗពីរ គឺរដូវប្រាំង និងរដូវវស្សា ។

ក. រដូវប្រាំង                    

          រដូវប្រាំង មានរយៈពេល៦ខែ ចាប់ពីខែវិច្ឆិកា រហូតដល់ខែមេសា ។ នៅរដូវនេះខ្យល់បក់កាត់ប្រទេសកម្ពុជាពីទិសអីសានទៅនិរតី  គឺពីមណ្ឌលសម្ពាធខ្លាំងស៊ីបេរី ឆ្ពោះទៅមណ្ឌលសម្ពាធខ្សោយនៅមហាសមុទ្រឥណ្ឌា ។ របបខ្យល់នេះ ខ្សត់ទឹកភ្លៀងដែលគេឲ្យឈ្មោះថា រដូវស្ងួត ប៉ុន្តែគេឃើញមានភ្លៀងកក់ខែខ្លះៗដែរនៅខែមករានិងខែធ្នូ ដែលជាការលំបាកដល់កសិករក្នុងពេលប្រមូលផល ។ គេបែងចែករដូវពីរទៀត គឺរដូវរងា ( រដូវរំហើយ ) និងរដូវក្តៅ ។

· រដូវរងា ចាប់ពីខែវិច្ឆិកាដល់ខែ មករារយៈពេល៣ខែ ។ នៅរដូវនេះ គេសង្កេតឃើញសីតុណ្ហភាពត្រជាក់ធ្លាក់ចុះរហូតដល់ ១         ៤ អង្សាសេ នៅខែមករា ។

· រដូវក្តៅ នៅចុងរដូវប្រាំង ចាប់ពីខែកុម្ភៈដល់ខែមេសា មានរយៈពេល៣ខែដែរ ។ គេសង្កេតឃើញសីតុណ្ហភាពក្តងៅនៅខែមេសាឡើងរហូតឲ្យមានអគ្គីភ័យកើតឡើកងនិងបញ្ហាផ្សេងៗជាច្រើនទៀត ។

ខ. រដូវវស្សា

          រដូវវស្សា មានរយៈពេល៦ខែ ចាប់ពីខែឧសភា រហូតដល់ខែតុលា ។ ខ្យល់មូសុង បក់ឆ្លងកាត់ប្រទេសកម្ពុជាទិសនិរតីទៅទិសអីសាន គឺពីមណ្ឌលសម្ពាធខ្លាំងមហាសមុទ្រឥណ្ឌា ឆ្ពោះទៅមណ្ឌលសម្ពាធខ្សោយតំបន់ស៊ីបេរី ។ នៅរដូវនេះ ប្រទេសយើងទទួលទឹកភ្លៀងលើសពី  ១ម៉ែត្រ ក្នុងមួយឆ្នាំៗនៅស្ទើរគ្រប់ទីកន្លែង ។ ខែដែលមានទឺកភ្លៀងខ្ពស់ជាងគេ គឺខែតុលា កម្ពស់ទឹកភ្លៀងរហូតដល់​ 252mm និងខែដែលខ្សត់ទឹកភ្លៀង គឺខែកក្កដា កម្ពស់ទឹកភ្លៀងត្រឹមតែ 164mm ។ ក្នុរដូវវស្សានេះមានកូនរដូវប្រាំងមួយដែលមានរយៈពេល ១៥ថ្ងៃ ចាប់ពីចុងខែកក្កដារហូតដល់ដើមខែសីហា ។ នៅក្នុងកូនរដូវ់នេះ គេតែងជួបប្រទះគ្រោះរាំងស្ងួត ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login