ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រៀបរាប់ពីលក្ខណៈខ្យល់មូសុងៈ
ខ្យល់មូសុង ជាខ្យល់បក់មួយប្រភេទដែលផ្លាស់ប្តូរទិសដៅតាមរដូវ ។ ប្រព័ន្ធខ្យល់បក់មូសុងស្ថិតនៅចន្លោះមហាសមុទ្រឥណ្ឌានិងទ្វីបអឺរ៉ាស៊ី គ្របដណ្តប់ពីអាស៊ីខាងត្បូង រហូតដល់អាស៊ីខាងកើត រួមទាំងអាស៊ីអាគ្នេយ៍ផងដែរ ។ ខ្យល់នេះបង្កើតឲ្យមានរដូវពីរ រដូវវស្សានិងរដូវប្រាំង នៅប្រទេសកម្ពុជា ។ ខ្យល់មូសុងស្រដៀងគ្នានិងលខ្យល់ជំនោរសមុទ្រ និងខ្យល់ជំនោរទ្វីបកើតឡើងជាប្រចាំថ្ងៃនៅក្នុងតំបន់តូចៗ ។
រដូវរងានៅអឌ្ឃគោលខាងជើង ខ្យល់នៅលើទ្វីបត្រជាក់ជាងនៅលើមហាសមុទ្រ ។ សម្ពាធខ្លាំងកើតឡើងនៅតំបន់ស៊ីបេរី ដែលលបង្កើតបានជាចរន្តខ្យល់បក់ស្របទិសទ្រនិចនាឡិកា គឺបក់ចេញពិតំបន់សម្ពាធខ្លាំង ។ ឯខ្យល់ស្ងួតអីសានបកពីខ្ពង់រាបក្នុងទ្វីបមកកាន់ភូមិភាគអាស៊ីខាងកើតនិងអាស៊ីខាងត្បូង។ ដូច្នោះខ្យល់មូសុងប្រាំងឬខ្យល់មូសុងរដូវរងា គឺជាខ្យល់ស្ងួតបក់ចេញពីទ្វីបទៅមហាសមុទ្រហើមានរយៈពេលចាប់ពីខែវិឆ្ឆិកាឬខែធ្នូរហូតដល់ខែកុម្ភៈឬខែមីនា ។
រដូវក្តៅនៅងឌ្ឍគោលខាងជើង ដំណើរខ្យល់បក់បានបក់ច្រាសទិសទ្រិចនាឡិកាត្រឡប់មកវិញនៅពេលដែលខ្យល់នៅលើទ្វីបក្តៅជាងខ្យល់នៅលើទឹក ។ ខ្យល់ក្តៅនៅលើផ្ទៃទឹកស្រាលស្ទុះឡើងលើ បង្កើតបានជាតំបន់សម្ពាធខ្សោយ ។ លក្ខខណ្ឌនេះធ្វើឲ្យខ្យល់សើមបក់ចេញពីមហាសមុទ្រមកកាន់ទ្វីប ។ ខ្យល់មូសុងរដូវក្តៅនៃតំបន់អាស៊ីអាគ្នេយ៍ឬខ្យល់មូសុងវស្សា គឺជាខ្យល់សើមបក់ចេញពីសមុទ្រមកកាន់ទ្វីប ហើយមានរយៈពេលពីខែឧសភាឬខែមិថុនា រហូតដល់ខែកញ្ញាឬខែតុលា ។ ប្រព័ន្ធខ្យល់មូសុងអាចកើតឡើងពីកត្តាជាច្រើនផ្សេងទៀត ។ ភ្លៀងធ្លាក់នៅមូសុងវស្សាមិនដូចគ្នាទេនៅរៀងរាល់ឆ្នាំដែលធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់រដូវប្រមូលផលស្រូវ ។