ក្នុងនាមជាគ្រូបង្រៀនដ៏ល្អមួយរូប ខ្ញុំត្រូវប្រកាន់យកសីលធម៌ និងអាកប្បកិរិយាដូចតទៅ៖
- ត្រូវជាជនគម្រូនៅក្នុងគ្រប់មជ្ឈដ្ឋាន
- ជាអ្នកសាងសតិបញ្ញាញាណរបស់មនុស្សជាតិ
- ត្រូវយល់ថាគ្រូបង្រៀនជាមុខរបរមួយថ្លៃថ្នូរ និងឧត្តុងឧត្តម
- ត្រូវយល់ថាគ្រូបង្រៀនជាមាតាទី២ របស់សិស្ស
- ត្រូវយល់ថាគ្រូបង្រៀនជាវិស្វករនៃព្រលឹង
- ត្រូវធ្វើខ្លួនឱ្យទៅមនុស្សប្រកាន់នូវសច្ចធម៌ យុត្តិធម៌ ឧត្តមគតិ ស្នេហាមុខរបរវិជ្ជាជីវៈ និងគិតប្រយោជន៍ជាតិជាធំ។
- សកម្មភាពរបស់គ្រូត្រូវទាមទារនូវលក្ខណៈសីលធម៌ និងភាពអត់ធ្មត់ ព្រមទាំងវាងវៃ ដើម្បីនាំមកនូវសតិបញ្ញារបស់សិស្សឱ្យមានការវិវត្ត។
- គ្រប់កាយវិការ ទោះបីជាដេក ដើរ ឈរ អង្គុយ និងនិយាយស្ដីគ្រប់ទីកន្លែង គ្រប់សកម្មភាពរបស់គ្រូត្រូវតែជាគម្រូ។
- គ្រូបង្រៀនត្រូវយកចិត្តទុកដាក់ដល់ការបង្រៀន និងស្រាវជ្រាវបន្ថែមដើម្បីផ្ដល់នូវចំណេះដឹង ចំណេះធ្វើ និងបំណិនប្រសប់ដល់សិស្ស។
ដូច្នេះ ដើម្បីក្លាយជាគ្រូបបង្រៀនដ៏ល្អមួយរូប ចាំបាច់ត្រូវមានព្រហ្មវិហារធម៌ទាំង៤ ចំពោះសិស្ស។