នៅប្រទេសកម្ពុជារាជរដ្ឋាភិបាលបានអនុវត្តប្រព័ន្ធសេដ្ឋកិច្ចចំរុះគឺៈ
ក. សេដ្ឋកិច្ចប្រពៃណីៈ ជាសេដ្ឋកិច្ចដែលធ្វើបន្តពីជំនាន់មួយទៅជំនាន់មួយទៀត មធ្យោបាយផលិតកម្មបែបបុរាណហើយផលិតផលទទួលតាមយថាផល។
ខ. សេដ្ឋកិច្ចរដ្ឋៈ ជាសេដ្ឋកិច្ចដែលមធ្យោបាយផលិតកម្មគ្រប់គ្រងដោយរដ្ឋាភិបាលហើយផលិតផលតាមផែនការកំណត់។
គ. សេដ្ឋកិច្ចទីផ្សារៈ ជាសេដ្ឋកិច្ចមានចរិតសកម្មលក់ និងទិញនៅលើទីផ្សារ។ មានមធ្យោបាយផលិតកម្មសិទ្ធិឯកជន ហើយផលិតផលសមតាមតំរូវការ និងការផ្គត់ផ្គង់។
- គុណសម្បត្តិ និងគុណវិបត្តិនៃសេដ្ឋកិច្ចនីមួយៗ
១. សេដ្ឋកិច្ចប្រពៃណី
+ គុណសម្បត្តិ
- បង្កឱ្យពលរដ្ឋមានមុខរបរចាំបាច់តាមជំនាញអាចម្ចាស់ការរស់បាន។
- មានសេរីភាពក្នុងមុខរបរផលិតកម្ម ឬមានស្វ័យភាពក្នុងអាជីព។
- ប្រើប្រាស់ប្រភពទុនតិច និងអាចមានលទ្ធភាពធ្វើបានគ្រប់ៗគ្នា។
- មិនកង្វល់ដល់រដ្ឋ និងរដ្ឋាភិបាលក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមុខជំនាញ។
- មិនកង្វល់ដល់រដ្ឋ និងរដ្ឋាភិបាលក្នុងការរកការងារឱ្យធ្វើ។
+ គុណវិបត្តិ
- ខឿនផលិតកម្មនិងសេដ្ឋកិច្ចឧបត្ថម្ភខ្លួន មិនបានចូលរួមក្នុងផលិតកម្មទំនិញនាំចេញ។
- ផលិតបានបន្តិចបន្តួចគ្រប់គ្រាន់នឹងចិញ្ចឹមក្រពះ ពិបាកក្នុងការលើកកំពស់គុណភាពនៃជីវិត។
- ពិបាករកទីផ្សារ ក្ដាប់ទីផ្សារមិនបាន ហើយអាចផលិតបាន ឬលើសតំរូវការ។
- អាចខាតទុនឬធ្លាក់ខ្លួនក្រ ជួបគ្រោះទុរភិក្ស ប្រសិនបើមានគ្រោះធម្មជាតិ។
- ពិបាកចូលរួមចំណែកខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
២. សេដ្ឋកិច្ចរដ្ឋ
+ គុណសម្បត្តិ
- ទំនិញមានតម្លៃថោក ប្រជាជនអាចប្រើប្រាស់បានគ្រប់ៗគ្នា។
- តម្លៃទំនិញមានតុល្យភាព (លំនឹង) និងគ្មានចរិតវណ្ណៈ។
- គ្មានការប្រើល្បិចកលផ្ដួលរំលំគ្នារវាងក្រុមហ៊ុន និងក្រុមហ៊ុនណាឡើយ។
- រដ្ឋក្ដាប់បានល្អិតល្អន់លើមុខទំនិញ (គ្មានការក្លែងបន្លំទំនិញក្លែងក្លាយ និងទំនិញហួសកាលកំណត់ឡើយ)។
- មានការសន្សំសំចៃវត្ថុធាតុដើម និងថែរក្សាការពារបរិស្ថានបានល្អ។
+ គុណវិបត្តិ
- គិតតែបរិមាណជាងគុណភាព។
- សមិទ្ធផលមិនសូវមានការរីកចំរើន ព្រោះគ្មានការប្រកួតប្រជែងដណ្ដើមទីផ្សារ។
- ប្រជារាស្រ្តមិនអាចជ្រើសរើសទំនិញ តាមសេចក្ដីត្រូវការរបស់ខ្លួនឡើយព្រោះផលិតផលមិនសូវសំបូរបែប។
- ប្រជារាស្រ្តគ្មានសិទ្ធិផ្ដល់មតិ ឬយោបល់ក្នុងការចង់ឱ្យរដ្ឋផលិតផលិតផលតាមចំណង់របស់ខ្លួនឡើយ។
- រដ្ឋអាចទទួលការខាតបង់ដោយសារការផលិតមិនតាមតំរូវការរបស់ប្រជាជន។
៣. សេដ្ឋកិច្ចទីផ្សារ
+ គុណសម្បត្តិ
- មានការប្រកួតប្រជែងផលិតផលនៅលើទីផ្សារយ៉ាងស្រួចស្រាល់។
- ផលិតផលសំបូរបែប។
- ផលិតផលមានការអភិវឌ្ឍផ្នែកគុណភាពនិងឈានដល់ទំនើបកម្ម។
- មានគំនិតច្នៃប្រឌីតខ្ពស់ដើម្បីដណ្ដើមទីផ្សារ។
- ប្រជាជនអាចជ្រើសរើសទំនិញតាមតំរូវការនិងលទ្ធភាពរបស់ខ្លួន។
+ គុណវិបត្តិ
- ទំនិញមានចរិតលក្ខណៈ (អ្នកមានប្រើរបស់ទំនើប អ្នកក្រគ្មានប្រាក់ទិញ)។
- តម្លៃទំនិញគ្មានតុល្យភាពព្រោះអនុលោមតាមការផ្គត់ផ្គង់ និងតំរូវការទីផ្សារ។
- មានការប្រើល្បិចផ្ដួលរំលំគ្នាយកឈ្នះរៀងៗខ្លួនដណ្ដើមទីផ្សារ។
- អ្នកមានទុនតិចត្រូវក្ស័យធន បាត់អាជីព។
- ខ្ជះខ្ជាយវត្ថុធាតុដើម និងបំពុលបរិស្ថាន។
+ សេចក្ដីសន្នដ្ឋាន
បច្ចុប្បន្ន ការអនុវត្តប្រព័ន្ធសេដ្ឋកិច្ចចំរុះគឺជាគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការស្ដារកសាង និងពង្រីកវិស័យសេដ្ឋកិច្ចជាតិ។ សេដ្ឋកិច្ចចំរុះផ្ដល់នូវវិធីដ៏មានប្រសិទ្ធិភាពក្នុងការផ្ដល់សេវាកម្ម និងផលិតផលដល់អតិថិជន។ អាស្រ័យហេតុនេះហើយទាមទារឱ្យរដ្ឋាភិបាលត្រូវតែពង្រឹងស្ថិរភាពនយោបាយ សង្គមកិច្ច និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមបានល្អ ដើម្បីទាក់ទាញវិនិយោគគិនក្នុង និងក្ដៅប្រទេស រួមកិច្ចសហប្រតិបត្តិការក្នុងទិសដៅពង្រីកសេដ្ឋកិច្ចទីផ្សារលើទីផ្សារអន្តរជាតិថែមទៀត។