ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក. អំណាចកើតចេញពីកិច្ចសហប្រតិបត្តិការៈ
បកស្រាយៈ
+ ក្នុងលទ្ធិប្រជាធិបតេយ្យអំណាចកើតចេញពីប្រជាជន
+ ប្រជាជនជាអ្នកជ្រើសរើស និងប្រគល់អំណាចឱ្យតំណាងរបស់ខ្លួន
+ តំណាងប្រជាជនត្រូវយកកអំណាចដែលប្រជាជនប្រគល់ឱ្យយកទៅប្រើប្រាស់ដើម្បីបំរើផលប្រយោជន៍រួម
+ ឬ តំណាងប្រជាជនកើតចេញពីប្រជាជន ជារបស់ប្រជាជននិងធ្វើអ្វីៗដើម្បីប្រជាជន។
+ ឧ១- ប្រជាជនបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ដើម្បីចូលរួមតាក់តែងច្បាប់ និងធ្វើវិសោធនកម្មច្បាប់ ឬ ឧ២- យុវជនបោះឆ្នោតជរើសរើសតំណាងរបស់ខ្លួន ឬ ប្រធានក្រុម...។
ខ. ឥស្សរភាពកើតចេញពីការផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមកៈ
បកស្រាយៈ
+ អ្នកដឹកនាំនិងប្រជាជន ឬ ប្រធាននិងសមាជិក ត្រូវចេះគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។
+ អ្នកដឹកនាំនិងប្រជាជន ឬ ប្រធាននិងសមាជិក ត្រូវចេះយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។
+ អ្នកដឹកនាំនិងប្រជាជន ឬ ប្រធាននិងសមាជិក ត្រូវចេះផ្ដល់ទំនុកចិត្តគ្នាទៅវិញទៅមក។
+ អ្នកដឹកនាំនិងប្រជាជន ឬ ប្រធាននិងសមាជិក ត្រូវចេះគោរពផលប្រយោជន៍ជាតិឬប្រយោជន៍រួម។
+ អ្នកដឹកនាំនិងប្រជាជន ឬ ប្រធាននិងសមាជិក ត្រូវចេះផ្ដល់ឱកាសឱ្យគ្នាទៅវិញទៅមក។
+ អ្នកដឹកនាំនិងប្រជាជន ឬ ប្រធាននិងសមាជិក មិនត្រូវមានគំនិតរើសអើងគ្នាទៅវិញទៅមកទេ។
ឧ១- និយោជកត្រូវគិតពីផលប្រយោជន៍និយោជិត ឬត្រូវគិតពីសុខទុក្ខរបស់និយោជិក រីឯនិយោជិតត្រូវចេះគិតគូរគោរព និងយោគយល់ដល់និយោជកវិញដែរ។
ឬ ឧ២-អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ
អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនូវសំប៉ាន។
គ. ភាពជាបុគ្គលឆ្នើមកើតចេញមកពីការមិនគិតប្រយោជន៍ផ្ទាល់ខ្លួនៈ
បកស្រាយៈ បុគ្គលឆ្នើមជាៈ
+ បុគ្គលដែលមិនគិតពីផលប្រយោជន៍ខ្លួន
+ ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍រួម
+ ខិតខំបង្កើតនិងបង្កើនស្នាដៃនានាដើម្បីជាគំរូ និងកេរដំណែលដល់មនុស្សជំនាន់ក្រោយ។
+ បានកសាងសមិទ្ធផលប្រកបដោយទេពកោសល្យខ្ពស់ដែលគ្មានអ្នកណាធ្វើបាន។
+ បុគ្គលប្រកបដោយសីលធម៌ខ្ពង់ខ្ពស់
ឧ - ព្រះបាទជ័យវរ្ម័នទី៧ ជាវីរក្សត្រដ៏ឆ្នើម
ឬ - សម្ដេចព្រះបាទសង្ឃរាជ ជួន ណាត ជាព្រះសង្ឃដ៏ឆ្នើម
ឬ - ព្រះភិរម្យភាសាអ៊ូ ហៅក្រមង៉ុយ ជាកវីដ៏ឆ្នើម
+ ចំណុច «ក» : អំណាចមានស្ថិរភាពអាស្រ័យលើកិច្ចសហប្រតិបត្តិការល្អរវាងអ្នកដឹកនាំ និងប្រជាជន ឬសហគមន៍។ ផ្ទុយទៅវិញបើគ្មានកិច្ចសហប្រតិបត្តិការទេនោះ អំណាចគ្មានភាពគង់វង្សបានឡើយ។
+ ចំណុច «ខ» : ឥស្សរភាពមានតម្លៃអាស្រ័យដោយសារការមិនប្រកាន់គំនិតអាត្មានិយម។ ផ្ទុយទៅវិញ បើមនុស្សគ្រប់រូបគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននោះ ធ្វើឱ្យសង្គមកើតមានភាពអនាធិបតេយ្យសង្គមអន់ថយ។
+ ចំណុច «គ» : សង្គមដែលសំបូរធនធានមនុស្ស និងបុគ្គលឆ្នើមច្រើនធ្វើឱ្យសង្គម ឬប្រទេសនោះឈានទៅរកការអភិវឌ្ឍ ឬមានស្ថិរភាព។
រាល់សង្គមដែលការអភិវឌ្ឍ អាស្រ័យលើសង្គមនោះសំបូរទៅដោយប្រជាជនយល់ និងស្គាល់ពីតម្លៃនៃអំណាច និងអធិបតេយ្យភាពរបស់ខ្លួន។ ក្នុងការចូលរួម ប្រសិនបើពួកគេយល់ និងស្គាល់ពីតម្លៃទាំងនេះហើយនោះ ទើបធ្វើឱ្យពួកគេហ៊ានលះបង់អ្វីៗទាំងអស់ (កំលាំងកាយ ចិត្ត ប្រាជ្ងា ស្មារតី និងសំភារៈ) ដើម្បីក្លាយជាជនដ៏ឆ្នើមសំរាប់ទុកជាកេរដំណែលដល់ប្រទេសគេ។