Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កន្លងមកវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបានខិតខំពង្រឹងគុណភាព ឲ្យមានលក្ខណៈឆ្លើយតបតាមតម្រូវការរបស់ទីផ្សារ និងប្រកខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជាប៉ុន្តែនៅមានជួបបញ្ហាប្រឈមមួយចំនួនដូចជា ៖

  • គុណភាពនៅមានកម្រិតដោយពុំអាចឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការទីផ្សារការងារព្រមទាំងខ្វះខាតហេដ្ឋារចនាសម្ព័ន្ធឧបករណ៍សម្ភារបណ្តុះបណ្តាល និងឯកសារបច្ចេកទេស
  • ទស្សនអវិជ្ជមានរបស់មហាជន ពាក់ព័ន្ធការមិនសូវឲ្យតម្លៃចំពោះ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈដែលបណ្តាលកឲ្យអត្រាចូលរៀនរបស់សិស្សនៅមានកម្រិតទាប
  • ការមិនទាន់អនុវត្តពេញលេញនូវ ការទទួលស្គាល់កម្មវិធីអប់រំបណ្តុះបណ្តាលឆ្លងសាលា ស្របតាមការកំណត់ក្នុងក្របខ័ណ្ឌគុណវឌ្ឍិជាតិកម្ពុជា ជាពិសេសការផ្សារភ្ជាប់ពីសាលាចំណេះដឹងទូទៅនឹងគ្រឹះស្ថានអប់រំបណ្តុំបណ្តាលបច្ចេកទេស
  • របៀបសិក្សានិងកម្មវិធីសិក្សាមិនទាន់មានលក្ខណៈបត់បែនសម្រាប់សិស្ស ដែលតម្រូវជាចាំបាច់ត្រូវតែរៀននៅក្នុងថ្នាក់
  • ការផ្គត់ផ្គង់កម្លាំងពលកម្មដែលមានជំនាញបច្ចេកទេសនៅពុំទាន់ឆ្លើយតបទាំងស្រុងតាមតម្រូវការរបស់ទីផ្សារការងារដែលជាយថាហេតុបង្កើតនូវភាពមិនស៊ីគ្នារវាងការផ្គត់ផ្គង់និងតម្រូវការជំនាញ
  • ការបំពាក់ជំនាញទន់ និងជំនាញឥរិយាបថសង្គម នៅមានភាពខ្វះខាតក្នុងចំណោមសិស្ស និស្សិតផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស
  • កង្វះការចូលរួមពីសំណាក់ដៃគូរពាក់ព័ន្ធ  ។

Answer 2


ច្បាប់នេះត្រូវបានរៀបចំឡើងតាមរយៈយន្តការសិក្សានិងពិគ្រោះយោបល់ត្រីភាគីនិងគាំទ្រផ្នែកបច្ចេកទេសដោយអង្គការអន្តរជាតិខាងការ ( ILO ) ដែលមាន ១៧ជំពូក និង១០០មាត្រាហើយត្រូវបានរដ្ឋសភាកម្ពុជាអនុម័ដោយទទួលបានសំឡេងគាំទ្រភាគច្រើនដាច់ខាត់ កាលពីថ្ងៃទៅ០៤ មេសា ២០១៦ និងបានប្រកាសអោយប្រើដោយព្រះរាជក្រមចុះថ្ងៃទី ១៧ ឧសភា ២០១៦ ។ ច្បាប់នេះ បង្កើតឡើងក្នុងគោលដៅធានាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនទាំងឡាយណាដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារ និងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងផ្លូវទឹក ធានានូវសិទ្ធិសេរីភាពក្នុងការចរចារជាសមមូលហភាពរវាងកម្មករនិយោជិក និងនិយោជកព្រមទាំងជំរុញឲ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការអភិវឌ្ឍន៍ការងារសមរម្យ បង្កើនផលិតភាពក និងការវិនិយោគ ។

          តាមការពិនិត្យច្បាប់នេះបង្ហាញពីសញ្ញាណវិជ្ជមាន និងអត្ថប្រយោជន៍ជាច្រើនសម្រាប់អង្គការវិជ្ជាជីវៈ និងទីផ្សារកា​រងារមានជាអាទិ៍ ៖

  • បន្ធូរបន្ថយលក្ខខណ្ឌជាច្រើនក្នុងការបង្កើតសហជីព ហើយរំពឹងទុកថាចំនួនសហជីពមូលដ្ឋាននឹងមានការកើនឡើងដើម្បីធានា ការពារសិទ្ធិនិងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិក
  • កំណត់ោអំពីការដោះស្រាយវិវាទរបស់សហជីព និងសមាគមន៍និយោជក និងរួមចំណែកកាត់បន្ថយបញ្ហាអស្ថេរភាពដែលកើតចេញពីបាតុកម្ម និងកូដកម្មខុសលច្បាប់ ។ នេះជាកត្តាមួយ កទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែកើនឡើង ដើម្បីបង្កើនឱកាសការងារដ៏សម្បូរបែបដល់យុវជនកម្ពុជា
  • ធានានូវសិទ្ធិសេរីភាព ក្នុងការចរចាជាសមូលភាពរវាងសហជីព កម្មករនិយោជិក និងនិយោជក
  • ជំរុញោឲ្យមានសុខដុមរមនាកទំនាក់ទំនងវិជ្ជាជីវៈ
  • ធានាសេរីភាពអង្គការវិជ្ជាជីវៈ និងសុខដុមនីយកម្ម
  • លើកកម្ពស់សិទ្ធិ និងសុខុមាលភាពកម្មករនិយោជិក
  • អភិវឌ្ឍន៍ការងារសមរម្យសំដៅបង្កើនផលិតភាព និងការវិនិយោគ ដើម្បីបង្កើនការងារថ្មីបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីរួមចំណែកចូលរួមដល់ការអភិវឌ្ឍន៍ជាតិ
  • ធានាស្ថិរភាពនិរន្តភាពនៃដំណើរការចង្វាក់ផលិតកម្ម សេ​វាកម្ម ពាណិជ្ជកម្មរបស់រោងចក្រ សហគ្រាសោគ្រឹះស្ថាន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login