ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នីតិបុគ្គល គឺសំដៅទៅលើក្រមមនុស្ស ឬមូលនិធិដែលមានបុគ្គលភាពគតិយុត្ត ហើយជាម្ចាស់នៃសិទ្ធិ និងកាតព្វកិច្ច (សន្ទានុក្រមនៃក្រមរដ្ឋប្បវេណី) ។ ក្រុមប្រមូលផ្តុំនៃមនុស្ស (សាជីវកម្ម) ឬក្រុមប្រមូលនៃទ្រព្យសម្បត្តិ (មូលនិធិ) ក៏ដូចគ្នាផងដែរ នៅក្រោមលក្ខខណ្ឌជាកំណត់មួយ ឋានៈជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ចនឹងត្រូវបានទទួលស្គាល់ផងដែរ ។ សាជីវកម្ម ឬមូលនិធិបែបនេះ ហៅថានីតិបុគ្គល ។ សមត្ថភាពទទួលសិទ្ធិរបស់នីតិបុគ្គល បែបនេះគេហៅថា បុគ្គលភាពគតិយុត្ត ឬភាពជានីតិបុគ្គល ។ នីតិបុគ្គល ត្រូវបានចាត់ទុកដូចជាបុគ្គលតាមការនិម្មិតរបស់ច្បាប់ ។