និយាយត្រួតៗអំពីប្រវត្តិការអប់រំនៅប្រទេសកម្ពុជា ដូចតទៅ៖
- ការចាប់បើកសាលានៅឆ្នាំ១៨៦៦
- សាលារៀនចាប់ដំណើរនៅឆ្នាំ១៨៧៣
- ឆ្នាំ១៨៨២ មានសិស្សខ្មែរចំនួន៨នាក់
- សាលាចាប់ផ្ដើមបើកនៅតាមខែត្រនានា
- ចាត់តាំងទ័ពបារាំងមានឋានៈ (ពលទោ ពលឯក នាយទោ តែម្ដង)
- ឆ្នាំ១៨៦៤-១៨៨៣ សាលាមាននៅក្រុងភ្នំពេញ។មិនមាននៅតាមខែត្រឡើយព្រោះដោយគ្មានគ្រូបង្រៀនឡើយ
- ឆ្នាំ១៨៨៤ លោកថមសុន បានបើកសាលាមួយនៅខែត្រកំពត បន្ទាប់មកមាននៅក្រុងភ្នំពេញ
- ឆ្នាំ១៨៨៥ សាលាបឋមសិក្សាមាននៅខេត្តក្រចេះ កំពង់ចាម (មានកូនខ្មែរមួយចំនួនទៅរៀននៅប៉ារីស ខ្លះទៀតទៅរៀននៅអនុវិទ្យាល័យបកប្រែទីក្រុងព្រៃនគរ)
- ឆ្នាំ១៨៩៣ មានសាលាអនុវិទ្យាល័យអាណាព្យាបាល និងសាលាបណ្ដុះបណ្ដាល
- អនុវិទ្យាល័យអាណាព្យាបាល ក្លាយទៅជាសាលាស៊ីសុវត្ថិ (កម្រិតបឋមសិក្សា)
- ឆ្នាំ១៩០៤ សម្ដេចនរោត្តមសោយទីវង្គត
- ឆ្នាំ១៩០៥ សម្ដេចព្រះស៊ីសុវត្ថិគ្រងរាជ្យបន្ដហើយដាក់ឈ្មោះសាលានោះថា អនុវិទ្យាល័យព្រះស៊ីសុវត្ថិ
- ឆ្នាំ១៩០៣ មានសាលានរោត្តម (ក្នុងនោះមានកូនសិស្សសុទ្ធតែប្រុសៗ ហើយជាកូនរាជបុត្រ និងកូនមន្រ្ដីធំៗ)
- សាលាមាននៅខែត្រកំពង់ចាម ពោធិសាត់តែជាសាលាបារាំង
- ឆ្នាំ១៩០៥-១៩០៧ មានសាលានៅតាមខេត្ត
- ឆ្នាំ១៩០៨ មានសាលាបំពេញវិជ្ជា ចំនួន៦ថ្នាក់។