ដើម្បីឲ្យជីវិតអាវាហ៍វិវាហ៍មានតម្លៃ អ្នកត្រូវបំពេញលក្ខខណ្ឌមួយចំនួនមុនពេលរៀបមង្គលការ ដូចជា៖
លក្ខខណ្ឌរួម
- មានសុខភាពល្អ កាយសម្បទាមាំមួន
- មានមុខរបរ មានធនធានមួយកម្រិត
- មានកម្រិតវប្បធម៌ចុះសម្រុងនឹងសង្គម
- ចេះយោគយល់ អធ្យាស្រ័យគ្នា
- មានការទទួលខុសត្រូវខ្ពស់រវាងគ្នានិងគ្នា
- មានការទទួលស្គាល់ពីឪពុកម្តាយទាំងសងខាង
- បំពេញកិច្ចសន្យាចំពោះសង្គមតាមផ្លូវច្បាប់
- ស្មោះត្រង់ចេះរួមសុខទុក្ខជាមួយគ្នា
- មិនបំពានអេដស៍ ឬចម្លងរោគសង្គម
- ស្គាល់ពីចំណង់ចំណូលចិត្តរវាងគ្នានិងគ្នា។
សម្រាប់ស្វាមីត្រូវ
- ស្រឡាញ់ស្មោះ ប្រើសម្តីផ្អែមល្ហែមរកប្រពន្ធ
- មិនមើលងាយភរិយាដូចជាទាសាទាសី
- មិនត្រូវមានចិត្តក្បត់ វៀបវេ ប្រចណ្ឌ
- ប្រគល់តំណែងជាស្រី្តមេផ្ទះពេញលក្ខណៈ
- ផ្តល់គ្រឿងអលង្ការផ្សេងៗតាមការគួរ។
សម្រាប់ភរិយាត្រូវ
- ត្រៀមម្ហូបអាហារតម្រូវតាមពេលវេលា
- រាប់អានញាតិទាំងសងខាងដោយស្មោះស្មើ
- រក្សាទ្រព្យដែលស្វាមីរកបានឲ្យបានគង់វង្ស
- មិនក្បត់ចិត្តស្វាមី ឬមានសាហាយស្មន់
- ពូកែក្នុងការចាត់ចែង ឧស្សាហ៍ព្យាយាម៕