Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អ្នកប្រាជ្ញមួយចំនួនបានឪ្យនិយមន័យ បញ្ហាដូចតទៅ ៖

  • លោក ក្លាប៉ារ៉ត លើកឡើងថា បញ្ញា គឺជាសម្បទាដែលអាចសម្របទៅនឹងស្ថានការណ៍ថ្មីៗ
  • លោក ដីឡាក្រ័រ យល់ថា បញ្ញា គឺសិល្បៈសម្រាប់បង្កើតប្រព័ន្ធអរូបីកម្មនៅចំពោះមុខស្ថានភាពមួយ ហើយបញ្ចូលប្រព័ន្ធអរូបីទាំងនោះទៅក្នុងស្ថានភាពរូបីមួយ ។
  • លោក ហាតម៉ាន់ យល់ថា បញ្ញា ជាអនុគមន៍សម្របមធ្យោបាយនិងគោលដៅ ។
  • លោក ប៊ែរសុខ យល់ថា បញ្ញា ជាសតិសម្រាប់កសាងគ្រឿងប្រដាប់ផ្សេងៗ ។
  • លោក ដេកាត វ៉ុលទែ យល់ថា បញ្ញា ឧបករណ៍ សកលសម្រាប់ដោះស្រាយបញ្ហាថ្មីៗ ដែលស្របទៅនឹងលក្ខខណ្ឌនៃជីវិត ។
  • លោក កូល័រ យល់ថា បញ្ញា ជាអពន្តរញាណភ្លាមៗ ។
  • តាមទ្រឹស្ដីពុទ្ធសាសនា បញ្ញា ជាប្រទីបសម្រាប់បំភ្លឺសត្វលោកទៅរកសេចក្ដីសុខ ។ អ្នកមានបញ្ញា គឺអ្នកស្គាល់ហេតុនៃទុក្ខ និងស្គាល់ផ្លូវរំលត់ទុក្ខ ។

+ បញ្ហា មានតម្លៃខ្លាំងណាស់ព្រោះ បញ្ហាភ្លឺទាំងយប់ទាំងថ្ងៃទោះមានវត្ថុអ្វីមកបិទបាំងក៏ដោយ ក៏នៅតែភ្លឺបានដែរ ។ ដូចជា ៖

  • បញ្ហាធ្វើឪ្យយើងល្អដឹងល្អ អាក្រក់​ស ខ្មៅ បុណ្យ បាប និងសុខ ត្រូវ
  • បញ្ហាធ្វើឪ្យមនុស្សយើងចេះត្រិះរិះពិចារណារកហេតុផលផ្សេងៗ
  • បញ្ហាធ្វើឪ្យមនុស្សយើងចេះដោះស្រាយបញ្ហាផ្សេងៗ
  • បញ្ហាធ្វើការឪ្យមនុស្សយើងចេះត្រិះរិះពីចារណារកហេតុផលផ្សេងៗបានដោយជោគជ័យ ដោយសន្ដវិធី អហិង្សាជាដើម ។
  • បញ្ហាអាចឪ្យចេះបង្កើតថ្មី មានគំនិតច្នៃប្រឌិតខ្ពស់
  • បញ្ហាធ្វើឪ្យមនុស្សចេះអភិវឌ្ឍខ្លួន
  • បញ្ហាអាចឪ្យមនុស្សចេះបត់បែនតាមរយៈកាលៈទេស តាមសភាពការណ៍
  • បញ្ហាអាចឪ្យមនុស្សចេះរស់នៅជាមយគ្នាដោយចុះសម្រុង ក្នុងសង្គមនិងពិភពលោក មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ...
  • បញ្ហាអាចឪ្យមនុស្សចេះតស៊ូយកឈ្នះធម្មជាតិ រស់នៅដោយចុះសម្រុងជាមួយធម្មជាតិនិងអាចកែច្នៃធម្មជាតិយកមកមប្រើផងប្រយោជន៍របស់នៅបាន
  • បញ្ហាធ្វើឪ្យមនុស្សរស់នៅដោយមានសុភមង្គល
  • បញ្ហាធ្វើឪ្យមនុស្សមានការងារមួយល្អប្រសើរក្នុងជីវិត
  • បញ្ហាផ្ដល់ឪ្យមនុស្សនូវតម្លៃ កិត្តិយស កេរ្ដិ៍ឈ្មោះ មុខមាត់ល្អប្រសើរ
  • បញ្ហាជាប្រទីបបំភ្លឺផ្លូវមនុស្សឪ្យឈានទៅដល់គោលដៅនៃជីវិត
  • បញ្ហាធ្វើឪ្យមនុស្សយើងកម្ចាត់ចោលនូវសេចក្ដីទុក្ខទាំងឡាយ
  • បញ្ហាធ្វើឪ្យជម្រះនូវមន្ទិលសៅហ្មងគ្រប់យ៉ាង ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login