Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្នុងនាមអ្នកជាគ្រូបង្រៀនម្នាក់ដើម្បីអប់រំសិស្សានុសិស្សឲ្យមានការអភិវឌ្ឍរីកចម្រើនគ្រប់ផ្នែក ចាំបាច់ត្រូវធ្វើការអប់រំបញ្ហាស្មារតី និងកាយសម្បទា ដោយផ្សារភ្ជាប់ជានិច្ចទៅ និងសីលធម៌ និងគុណធម៌៖

ក. ការអប់រំបញ្ញាស្មារតី

  1. ធ្វើឲ្យមនុស្សម្នាក់ៗមានពុទ្ធិគ្រប់គ្រាន់
  2. មានចំណេះចេះរស់នៅបានត្រឹមត្រូវ
  3. មានចំណេះអនុវត្តលើគ្រប់ការងារ
  4. ឈ្លាសវៃ ច្នៃប្រឌិតខ្ពស់ដោយតម្លៃនៃជីវិតស្របតាមគោលដៅអប់រំដែលមានលក្ខណៈត្រឹមត្រូវ និងគុណធម៌
  5. មានមនសិការជាតិថែរក្សា និងសាមគ្គីធម៌

ខ. ការអប់រំកាយសម្បទា

អប់រំរូបរាងកាយឲ្យមាំមួន មានសុខភាពល្អ

អាចបញ្ចេញកម្លាំងខ្លាំងក្លា ក្នុងការការពារ និងកសាងប្រទេសឲ្យជឿនលឿន ជាហេតុនាំឲ្យវប្ប

ធម៌ អរិយធម៌រីកចម្រើន

សេចក្ដីសន្និដ្ឋាន

            ការអប់រំស្មារតី និងអប់រំកាយសម្បទា ចាំបាច់ត្រូវផ្សព្វភ្ជាប់ និងគុណធម៌ ក្នុងការកសាងធនធានមនុស្ស ឲ្យមានការរីកចម្រើនគ្រប់ផ្នែក “សមត្ថភាព ស្មារតី រូបរាងកាយ”។

            ការអប់រំទាំងនេះ មិនអាចកាត់ផ្ដាច់ចេញពីផ្នែកណាមួយបានឡើយ បើពុំដូច្នោះទេការអប់រំពុំអាចធ្វើឲ្យសង្គមជាតិលូតលាស់បានឡើយ។ ផ្ទុយទៅវិញ វានឹងធ្វើឲ្យមានគ្រោះថ្នាក់មហន្ដរាយ ដលវប្បធម៌ និងសង្គមធម៌របស់ជាតិថែមទៀត។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login