ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការយល់ស្របជាមូលដ្ឋាន គឺតម្លៃគំរូ និងឥរិយាបថដែលមានលក្ខណៈសាមញ្ញប៉ុន្តែសំខាន់បំផុត ចូរអ្នកប្រព្រឹត្តចំពោះអ្នកដទៃដូចដែលអ្នកចង់ឱ្យអ្នកដទៃប្រព្រឹត្តមកលើអ្នកវិញ។ នេះគេហៅថា ច្បាប់មាសនៃជីវិតផ្តោតសំខាន់លើខ្លឹមសារនៃការយោគយល់ ហើយត្រូវបានគេរកឃើញនៅក្នុងប្រព័ន្ធជំនឿសាសនា និងប្រព័ន្ធ ជំនឿមិនមែនសាសនា នៅលើពិភពលោក ហើយក៏មាននៅក្នុងទស្សនវិជ្ជាសំខាន់ៗដែលមិនជឿលើសាសនាផងដែរ។ វាជាច្បាប់មូលដ្ឋាននៃការរស់នៅរួមគ្នា (សហអត្តិភាព) របស់មនុស្សប្រកបដោយសន្តិភាពដូចនេះគេអាចចាត់ទុកថាវាជាមាតានៃសីលធម៌របស់មនុស្សជាតិ។ ទស្សនវិទូអាឡឺម៉ង់ អ៊ីម៉ាទុយអែលកាន្ត ហៅច្បាប់មាសនៃជីវិតថាជា បញ្ជាដាច់ខាតនៃសហអត្តិភាពរបស់មនុស្សនៅលើភពផែនដី។ ច្បាប់នេះហាក់ដូចជាដើរតួជាច្បាប់រដ្ឋធម្មនុញ្ញ របស់់មនុស្សជាតិ។ ក្រៅពីនេះក៏នៅមានគំរូ និងតម្លៃសីលធម៌ជាច្រើនទៀតដែលដែលផ្សំពីជំនឿសាសនា និងជំនឿផ្សេងៗទៀតមានដូចជា ការគោរពសិទ្ធិមនុស្ស ការស្រលាញ់អាណិត អាសូរ ការយកចិត្តទុកដាក់ ចែករំលែក ភាពអយុត្តិធម៌ ភាពស្មោះត្រង់ ការការពារបរិស្ថាន សេចក្តីសុចរិក គណនេយ្យភាព....។ ទាំងនេះបង្កើតបានជាសីលធម៌សកល។
Answer 2
ខ្លឹមសារមូលដ្ឋាននៃសីធម៌សកល គឺ ការយល់ស្របជាមូលដ្ឋានគឺតម្លៃគំរូ និងឥរិយាបថដែលមានលក្ខណៈសាមញ្ញ ប៉ុន្តែសំខាន់បំផុត “ចូរអ្នកប្រព្រឹត្តចំពោះអ្នកដទៃ ដូចដែលអ្នកចង់ឱ្យគេប្រព្រឹត្តមកលើអ្នក”។
ច្បាប់មាសនៃជីវិត គឺជានាមសីលធម៌រួមដ៏សំខាន់បំផុតរបស់ប្រព័ន្ធជំនឿសាសនា និងប្រព័ន្ធជំនឿមិនមែនសាសនាទាំងអស់នៅលើភពផែនដីនេះ។ វាជាច្បាប់មូលដ្ឋាននៃការរស់នៅរួមគ្នា (សហអត្ថិភាព) របស់មនុស្សប្រកបដោយសន្តិភាព ដូចនេះ គេអាចចាត់ទុកថា វាជាមាតានៃសីលធម៌របស់មនុស្សជាតិ។ សិក្ខាបទ ឬច្បាប់ដែលផ្សំឡើងដោយជំនឿខុសៗគ្នាទាំងនោះដកស្រង់ចេញពីច្បាប់សំខាន់ៗនៃសហអត្ថិភាណរបស់មនុស្សដែលមានដូចជា
ចូរអ្នកគោរព និងស្រឡាញ់គ្នាទៅវិញទៅមក “អ្នកមិនត្រូវប្រព្រឹត្តការរួមភេទដោយអសីលធម៌ទេ” ប្រសិនបើអ្នកមិនចង់ឱ្យអ្នកដទៃដណ្ដើប្រពន្ធ ឬប្ដីរបស់អ្នក ចូរអ្នកកុំដណ្ដើមប្រពន្ធ ឬប្ដីអ្នកដទៃ)។