ករណីយកិច្ចរបស់គ្រូបង្រៀន ដែលត្រូវប្រតិបត្តិមាន៖
- គោរពជីវិត រាងកាយ ចិត្ត និងសេចក្តីថ្លៃថ្នូររបស់មនុស្សក្នុងពេលប្រកបវិជ្ជាជីវៈ ( មាត្រា៥)
- ប្រកាន់ខ្ជាប់សីលធម៌ក្នុងពេលប្រកបវិជ្ជាជីវៈ ( មាត្រា៥)
- រក្សាការសម្ងាត់វិជ្ជាជីវៈ ក្នុងលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់ និងបទបញ្ញត្តិនានា ដើម្បីផលប្រយោជន៍របស់អ្នកសិក្សា ( មាត្រា៥)
- ប្រកាន់ខ្ជាប់នូវឥស្សរភាពវិជ្ជាជីវៈ ដែលមានជាអាទិ៍ ឯករាជ្យ សេរីភាព និងឧត្តមភាពក្នុងពេលបំពេញវិជ្ជាជីវៈរបស់ខ្លួន ( មាត្រា៦)
- ស្តាប់ ពិនិត្យ ឲ្យដំបូន្មាន ឬធ្វើអាណាព្យាបាលរបស់អ្នកសិក្សាទូទៅ ដោយមិនលម្អៀង និងមិនរើសអើងគ្រប់លក្ខខណ្ឌ ( មាត្រា៧)
- ប្រកាន់ខ្ជាប់មនសិការវិជ្ជាជីវៈ ( មាត្រា៨)
- រៀបចំកិច្ចតែងការបង្រៀន ដើម្បីកំណត់ការពន្យល់ សំដៅធានាគុណភាព និងប្រសិទ្ធិភាពនៃការបង្រៀន( មាត្រា៨)
- ភ្ញាក់រឭកក្នុងការសិក្សាស្រាវជ្រាវបន្ថែមនូវចំណេះដឹងរបស់ខ្លួន
- មានការស្វ័យវាយតម្លៃទាំងសីលធម៌ អាកប្បកិរិយា និងលើការប្រតិបត្តិវិជ្ជាជីវៈរបស់ខ្លួន ( មាត្រា៩)
- ចូលរួម និងគាំទ្រគ្រប់សកម្មភាពអប់រំទោះក្នុងរូបភាពណាក៏ដោយ ( មាត្រា១០)
- និយាយស្តីដោយប្រុងប្រយ័ត្ន និងគិតទៅលើប្រតិឃាតនៃពាក្យសម្តីរបស់ខ្លួនចំពោះអ្នកសិក្សា និង សាធារណជនក្នុងការផ្តល់ព័ត៌មានអំពីការអប់រំទាំងសាធារណៈ ទាំងឯកជន តាមគ្រប់មធ្យោបាយផ្សព្វផ្សាយ ( មាត្រា១១)៕