Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បានជាការបណ្តុះបណ្តាលគ្រូបង្រៀនចាំបាច់ត្រូវសិក្សាមុខវិជ្ជាចិត្ត គរុកោសល្យពីព្រោះ ៖

+ ចិត្តវិទ្យាមានសារៈប្រយោជន៍សំរាប់មុខវិជ្ជាជីវៈជាគ្រូបង្រៀន ៖

  • ស្គាល់ការលូតលាស់របស់ចិត្តទៅតាមដំណាក់កាលវ័យរបស់សិស្ស និងមូលដ្ឋានសរីរៈនៃបាតុភូតចិត្ត និងច្បាប់ទាំងឡាយរបស់ចិត្តវិទ្យា ។
  • យល់ស៊ីជម្រៅលើបាតុភូតចិត្ត អាកប្បកិរិយា ឥរិយាបថដើម្បីងាយស្រួលដល់ការបង្រៀន អប់រំ គ្រប់គ្រង និងរង្វាយតម្លៃ ។
  • សម្រាប់យកធ្វើជាមូលដ្ឋានឱ្យគរុកោសល្យ ដែលជាមុនវិជ្ជាស្រាយបំភ្លីពីវិធីសាស្រ្ត បច្ចេកទេស បទពិសោធន៌សិល្បៈគរុកោសល្យ ក្នុងការបង្រៀន អប់រំ និងគ្រប់គ្រងសិស្ស ។
  • សម្រាប់បង្កលក្ខណៈងាយស្រួលដល់ការប្រើប្រាស់វិធីនិងល្បិចសម្រាប់កសាងខ្លឹមសារបង្រៀននិងអប់រំសិស្សក្នុងវិស័យអប់រំគ្រប់កម្រិតសិក្សាទាំងអស់គ្រូបង្រៀននិងសាស្រ្តចារ្យគប្បីស្គាល់ចិត្តនិងយល់ដឹងច្បាស់ពីស្ថានភាពរស់នៅរបស់កុមារសិស្សនិងយុវសិស្សឱ្យបានគ្រប់ជ្រុងជ្រោយសំដៅលើកម្ពស់គុណភាពអប់រំនិងទទួលបានលទ្ធផលល្អ ។ ដូច្នេះច្បាប់ទាំងឡាយរបស់ចិត្តវិទ្យាក្នុងវិស័យអប់រំសម្រាប់មូលដ្ឋានគ្រឹះរបស់គរុកោសល្យវិទ្យាក្នុងការបណ្តុះបណ្តាលគ្រូបបង្រៀន និងសាស្រ្តចារ្យគ្រប់កំរតសិក្សា ។

+ ការសិក្សាគរុកោសល្យផ្តល់នូវអត្ថប្រយោជន៍ដូចតទៅ ៖

  • យល់ដឹង​និងអនុវត្តឱ្យបានសំរេចវត្ថុបំណង ភារកិច្ចតួនាទីនៃការអប់រំ និងបង្រៀន ។
  • ចេះជ្រើសរើសខ្លឹមសារនៃការបង្រៀន អប់រំសីលធម៌ អប់រំបញ្ញានិងអប់រំពលកម្ម) ។
  • បណ្តុះ និងពង្រឹងចំណេះដឹង ចំណេះធ្វើ បំនិនប្រសប់ក្នុងការបង្រៀន និងគ្រប់គ្រងសមូហភាពសិស្ស ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login