Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ករណីយកិច្ចរបស់គ្រូបង្រៀនចំពោះអ្នកសិក្សា និងមាតាបិតា ឬអាណាព្យាបាលមាន៖

  • មានភក្តីភាពចំពោះសិស្ស ភាពស្មោះត្រង់ មិនមែនពុតត្បុតលើកិត្យានុភាពរបស់គ្រូឡើយ
  • អត់ធ្មត់ អំណត់អត់ធន់ និងឧស្សាហ៍ព្យាយាម មិនខ្លាចលំបាក និងនឿយហត់
  • យកចិត្តទុកដាក់ក្នុងការពន្យល់ ការបកស្រាយ និងសម្របសម្រួលដល់អ្នកសិក្សានូវចំណេះដឹងនានាស្របតាមមុខវិជ្ជា ឬឯកទេសរបស់ខ្លួន( មាត្រា១៥ )
  • ជួយអ្នកសិក្សា ជយយបង្រៀនបន្ថែមដល់អ្នកសិក្សារៀនយឺត ដោយមិនរើសអើង( មាត្រា១៦ )
  • ដឹកនាំសកម្មភាពក្នុងថ្នាក់ និងក្រៅថ្នាក់ និងលើកទឹកចិត្តដល់អ្នកសិក្សាជាប់ជាប្រចាំ និងបង្រៀនមិនត្រូវដាក់សម្ពាធយកជាប្រយោជន៍លើអ្នកសិក្សាឡើយ ( មាត្រា១៧ )
  • ជួយសម្រយលដល់អ្នកសិក្សាក្នុងការទទួលបាននូវប្រយោជន៍សង្គមដោយមិនលម្អៀង និងមានតំនាក់ទំនងជាមួយមាតាបិតា ឬងាណាព្យាបាលរបស់អ្នកសិក្សា ដើម្បីតាមដាននូវរាល់សកម្មភាពសិស្ស ( មាត្រា១៨ )
  • មិនប្រព្រឹត្តសកម្មភាពខុសច្បាប់ដែលនាំឲ្យមានការប៉ះពាល់ដល់ការបង្រៀន និងការរៀន និងការប្រឡងរបស់អ្នកសិក្សាឡើយ ( មាត្រា១៩ )

(​ មាត្រាទាំងអស់ខាងលើ គឺស្ថិតនៅក្នុងជំពូកទី៣ នៃច្បាប់ស្តីពីការអប់រំ )


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login