Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដែលហៅថាមនសិការវិជ្ជាជីវៈគឺទឹកចិត្តស្រលាញ់និងមានឆន្ទៈចង់បំពេញការងាររបស់ខ្លួនអោយបានល្អ ។ ដើម្បីបំពេញបានមុខងារជាគ្រូបង្រៀនត្រូវមានមនសិការដូចតទៅ ៖

  • ការស្រលាញ់ថ្នាក់ថ្នមសិស្ស ៖ គឺជាករណីដែលធ្វើឱ្យគ្រូឈានទៅស្រលាញ់មុខរបរ និងចង់បំពេញការងារមានមនសិការតស៊ូ ព្យាយាម អំណត់អត់ធន់ក្នុងការបង្រៀននិងអប់រំ ។
  • ស្មារតីទទួលខុសត្រូវចំពោះខ្លួនឯង និងចំណេះសិស្សានុសិស្ស ចំពោះពលរដ្ឋ និងសង្គម ។
  • រាល់គ្រប់សកម្មភាពសុទ្ធតែប្រកបដោយស្មារតីភ្ញាក់រលឹកពោរពេញដោយឆន្ទៈចង់ធ្វើឱ្យបានជោគជ័យ ។
  • ចំណង់ចំណូលចិត្តក្នុងការបំពេញការងារ ៖ បំពេញការងារដោយមិនខ្ជីខ្ជា ធ្វើអ្វីឱ្យរួចពីដៃត្រូវមានភាពវាងវៃ តែមិនរឹងស្តូក មានគំនិតផ្តួចផ្តើម និងរិះរកគ្រប់វិធីដើម្បីបំពេញការងារឱ្យបានល្អ និងទទួលជោគជ័យ ។
  • និយ័តភាពក្នុងការងារ ៖ គោរពពេលវេលាទៅបង្រៀនឱ្យទាន់ម៉ោងកំណត់ និងទៀងទាត់គ្មានអវត្តមាន និងជៀសវាងអត្តមានដោយគ្មានមូលហេតុ ចាំបាច់ បើសិនជាមានករណីចាំបាច់ត្រូវជូនដំណឹងដល់ទីចាត់ការ ឬក៏ដល់សិស្សានុសិស្ស ។
  • ធ្វើកិច្ចតែងការបង្រៀនឱ្យបានទៀងទាត់ និងផ្ចិតផ្ចង់ត្រៀមសម្ភារៈឧបទេស និងចេះប្រើ សម្ភារៈទាំងអស់នេះដោយប៉ិនប្រសព្វផ្តល់កិច្ចការឱ្យសិស្សអនុវត្ត និងកែកិច្ចការឱ្យបានទៀងទាត់ ទាន់ពេលវេលា និងយុត្តិធម៌ ។
  • តាមដាន និងអនុវត្ត គ្រប់ពេលវេលារាល់បទបញ្ញាតិ និងរាល់ការណែនាំរបស់ថ្នាក់លើ ។
  • រៀបចំសៀវភៅតាមដាន បញ្ជី តារាងឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login