សង្គមប្រជាធិបតេយ្យ មានការជ្រើសរើសសមាជិកសភាតាមរយៈការបោះឆ្នោត។ ការបោះឆ្នោតនោះមានឈ្នះ និងចាញ់របស់គណបក្សនយោបាយ។
- គណបក្សនយោបាយចាញ់ឆ្នោត នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការនៃបក្សនោះក៏ចាញ់ដែរ។ ត្រូវចុះចេញពីតំណែង ដើម្បីរក្សាទុកឲ្យសមាជិកគណបក្សដែលឈ្នះចូលកាន់តំណែងវិញ។ រីឯមន្ត្រីតាមថ្នាក់ដទៃទៀត រួមទាំងកងទ័ព នគរបាល និងឧត្តមសេនីយ៍ទាំងអស់ នាយការិយាល័យ ប្រធាននាយកដ្ឋាន បុគ្គលិករាជការថ្នាក់ក្រោមទាំងអស់ដែលជាសមាជិករបស់បក្សដែលចាញ់ឆ្នោត មិនចាញ់ជាមួយគណបក្សខ្លួនទេ។ មន្ត្រីទាំងអស់នោះនៅតែកាន់តំណែងរបស់ខ្លួនដដែល ដរាបណាខ្លួនមិនល្មើសច្បាប់។
សរុបសេចក្តីទៅ មុខងាររបស់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាមុខងារក្របខណ្ឌតាមអាណត្តិ រីឯមុខងារមេបញ្ជាការកងទ័ព នគរបាល និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ជាមុខងារក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌអចិន្ត្រៃយ៍។