ក.គ្រឿងញៀនគឺជាសារធាតុទាំងឡាយណាដែលបានចូលទៅក្នុងរាងកាយហើយធ្វើឱ្យមានការផ្លាស់ប្តូរមុខងារដំណើរ ការនៃរាងកាយ។
ខ.មូលហេតុដែលបណ្តាលឱ្យមនុស្សខ្លះប្រើប្រាស់គ្រឿងញៀន គឺបណ្តាលមកពី៖
- ចង់ដឹង ចង់សាកអ្វីដែលប្លែក និងអ្វីដែលថ្មី ដែលខ្លួនដឹង មិនស្គាល់។
- ត្រូវគេអូសទាញក្នុងសង្គមដែលគេសេធគប់
- គិតថាអាចបំភ្លេចបញ្ហាផ្សេងៗដែលកើតមាន (ក្នុងគ្រួសារផ្ទាល់ខ្លួន) អផ្សុក គ្មានការងាធ្វើ។
- គិតមានអារម្មណ៍ហ៊ានជាងមុន
- ព្យាយាមបំបាត់ភាពបរាជ័យរបស់ខ្លួនកន្លងមក
- ចង់សប្បាយដើម្បីបញ្ជៀសការធុញទ្រាន់ក្នុជីវិត
- ទទួលការគាប់សង្កត់ពីនរណាម្នាក់
- ប្រឈមមុខនឹងភាពស្មុគស្មាញក្នុងជីវិត
- តែងជួបនឹងជម្លោះ ភាពឯកោ ភាពរារែក និងភាពអន្ទះសា
- យល់ថាជាថ្នាំព្យាបាល បន្ថយការឈឺចុកចាប់។
គ.ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន៖
១.ចំពោះខ្លួនឯង
- ពង្វក់ស្មារតី
- ដាច់សរសៃឈាមខួរក្បាល
- វង្វេងវង្វាន់
- បន្ថយចំណង់ក្នុងការបរិភោគអាហារនិងដំណេក
- ធ្វើឱ្យខ្លួនប្រាណចុះស្គម
- ប្រកាច់មិនអាចគ្រប់គ្រងខ្លួនឯងបាន
- បំផ្លាញទ្រព្យសម្បតិ្ត
- ខាតពេលវេលាក្នុងការរៀនសូត្រ
- គ្មានការងារធ្វើ
- ថ្លាក់ខ្លួនក្រ
- សង្គមស្អប់ខ្ពើម
- ងាយឆ្លងមេរោគពិសេសមេរោគអេដស៍តាមរយៈការប្រើស៊ីរ៉ាំង ឬម្ជុលរួមគ្នា
- បាត់តម្លៃផ្លាល់ខ្លួន
- បាត់ភាពម្ចាស់ការ...។
២.ចំពោះគ្រួសារ
- អ្នកប្រើគ្រឿនញៀនធ្វើឱ្យគ្រួសារបាត់បង់កិត្តិយស
- ពិបាកចិត្តដោយសារតែសមាជិកគ្រួសារណាម្នាក់ជាពិសេសកូនបានប្រើប្រាស់គ្រឿងញៀន។
- គ្រឿងញៀននាំឱ្យមានអំពើហិង្សាក្នុងគ្រួសារជួនកាលម្តាយឪពុកវាយតបកូន ឬក៏ប្រើអំពើហិង្សាមកលើម្តាយឪពុកវិញក៏មាន។
- គ្រឿងញៀនធ្វើឱ្យខាតបង់ទ្រព្យសម្បតិ្ត បាត់បង់សុភមង្គលគ្រួសារ និងមានអំពើអវិជ្ជមានច្រើនទៀត...។
៣.ចំពោះសង្គម
គ្រឿងញៀនអាចបង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គម ដូចជាចោរកម្ម ឧក្រិដ្ឋកម្ម ក្រុមក្មេង អន្ធពាល បងធំបងតូច ការជួញដូរមនុស្ស ការបាត់បង់ធនធានមនុស្ស ការបាត់បង់កំណើនសេដ្ឋកិច្ចជាតិ នាំឱ្យសង្គមគ្មានការអភិវឌ្ឃ។