ប្រភពនៃគ្រោះថ្នាក់កើតមានឡើងចំពោះកុមារបច្ចុប្បន្នមាន ឬ សកម្មភាព ដែលចាត់ទុកថាជាការរំលោភបំពានលើសិទ្ធិកុមារមានៈ
ក. ឧស្សាហនីយកម្មៈ
- ការរីកចម្រើនខាងផ្នែកសេវាកម្មៈ សណ្ឋាគារ ក្លឹបកំសាន្ដ និងការផ្សាយពាណិជ្ជកម្ម រូបភាពអាសអាភាស។
- កុមារបម្រើផ្លូវភេទ។
ខ. សន្ដិសុខៈ
- ប្រើកុមារក្នុងជម្លោះប្រដាប់អាវុធ ធ្វើជាទាហាន ជាអ្នកជញ្ជូនគ្រាប់
- ប្រើកុមារជាកងឈ្លប ជាអ្នកស៊ើបការ ឬនាំសារជាដើម
- យកកុមារធ្វើជារនាំង ឬជាខែលសម្រាប់ការពារសុវត្ថិភាពរបស់ពួកអ្នកធំ។
- បញ្ហាមីនៈ កុមារជនបទស្លាប់ដោយសារមីនញឹកញាប់ និងកុមារខ្លះត្រូវបានគេឲ្យដើរជួរមុខដើម្បីបន្ទុះគ្រាប់មីន
- ប្រើកុមារឲ្យធ្វើជាចំណាប់ខ្មាំង។
គ. ឧក្រិដ្ឋកម្មៈ
- ពួកឧក្រិដ្ឋជនប្រើកុមារជួញដូរគ្រឿងញៀន ឆក់ ប្លន់ ជម្រិត
- ប្រើកុមារជាឧបករណ៍សម្រាប់ប្រព្រឹត្តអំពើឧក្រិដ្ឋ សម្លាប់មនុស្ស ឬបង្កៃគ្រាប់...។
ឃ. ការរើសអើងៈ មនុស្សចាស់ច្រើនរំលោភបំពានលើកុមារគ្រប់បែបយ៉ាងដូចជាៈ
- មិនឲ្យកុមារទទួលបាននូវការអប់រំ រៀនសូត្រ
- កុមារមិនត្រូវបានគេទទួលឲ្យធ្វើការងារ (ការងារស្រាល) ឬកេងប្រវ័ញ្ចលើកម្លាំងកុមារ(ឲ្យធ្វើដូចមនុស្សធំ តែឲ្យប្រាក់តិច ឬមិនឲ្យ)
- កុមារត្រូវបានគេបង្ខំ ឬគម្រាមឲ្យបម្រើការងារតាមផ្ទះ ឬបនពេស្យាចារ។
ង. គ្រឿនញៀនៈ
- ក្រោមឥទ្ធិពលគ្រឿងញៀន កុមារបានសេពគ្រឿងញៀនមាន បារី ស្រា ថ្នាំញៀនគ្រប់ប្រភេទ...។
- គេប្រើកុមារឲ្យជួញដូរគ្រឿងញៀន...។
ច. អំពើហិង្សាៈ ការរំលោភលើសិទ្ធិសេរីភាពកុមារដូចជា
- កុមារត្រូវបានគេវាយ ដំ (ជម្លោះប្ដីប្រពន្ធវាយកូន គ្រូវាយសិស្ស...)។
ឆ. កសិកម្ម-កសិដ្ឋាន-សិប្បកម្ម-សេវាទេសចរណ៍ៈកុមារត្រូវបានគេប្រើឲ្យធ្វើការលើកការងារខាងលើដើម្បីរក ប្រាក់។