ករណីយកិច្ចរបស់សាម៉ីខ្លួននិងអ្នកពាក់ព័ន្ធក្នុងការសម្រេចសិទ្ធិអប់រំចំណេះដឹងទូទៅមូលដ្ឋាន ៩ឆ្នាំមាន៖
ក. ចំពោះសាម៉ីខ្លួនផ្ទាល់ៈ
- ខិតខំ ព្យាយាមរៀនសូត្រ ស្វ័យសិក្សា ស្វ័យស្រាវជ្រាវ
- យកចិត្តទុកដាក់ រាល់កិច្ចការដែលគ្រូសាលារៀនដាក់ឲ្យធ្វើ
- គោរព អនុវត្ត វិន័យបទបញ្ជាផ្ទៃក្នុងសាលារៀន និងច្បាប់សង្គម ឬនិយ័តភាពសិក្សាទៀងទាត់
- គោរព និដអនុវត្តតាមការទូន្មាន អប់រំរបស់មាតាបិតា ឬអាណាព្យាបាល គ្រូបាធ្យាយ
- ចេះរស់នៅក្នុងសង្គម មានសាមគ្គីភាព រក្សាមិត្តភាព ចេះរក្សាសុខភាព។
ខ. គ្រួសារ និងមាតាបិតាៈ
- បញ្ជូនកូនឲ្យទៅសាលារៀន
- ផ្គត់ផ្គង់កូនឲ្យរៀនសូត្រ ឬបង្កលក្ខណៈ ឬផ្តល់ឱកាសឲ្យកូនបានរៀនសូត្រ
- តាមដានការសិក្សារបស់កូនចាប្រចាំ ឬមានទំនាកើទំនងល្អជាមួយសាលារៀន-គ្រូ
- អប់រំដាស់តឿនកូនឲ្យរៀនសូត្រ ធ្វើរាល់កិច្ចការរបស់គ្រូ និងកិច្ចការសាលា
- លើកទឹកចិត្តកូនឲ្យខិតខំរៀនសូត្រ។
គ. សាលារៀន ឬនាយកត្រូវៈ
- គ្រប់គ្រងវិន័យ បទបញ្ចាផ្ទៃក្នុង សកម្មភាពបង្រៀន-រៀន
- អប់រំ ទូន្មានប្រៀនប្រដៅគ្រូ និងសិស្ស
- តាមដានសកម្មភាពរបស់សិស្ស និងមានទំនាក់ទំនងល្អជាមួយមាតាបិតា ឬអាណាព្យាបាលសិស្ស យកចិត្តទុកដាក់ចំពោះសិស្សទុគ៌តក្រីក្រ
- ផ្តល់ចំណេះដឹង ចំណេះជំនាញងាយៗ បំណិនជីវិត និងបរិស្ថាន
- សហការល្អជាមួយសហគមន៍ និងរដ្ឋអំណាចមូលដ្ឋាន។
ឃ. រដ្ឋាភិបាល និងក្រសួងអប់រំៈ
- បង្កើតសាលារៀន រៀបហេដ្ឋារចនាសម្ព័ន្ធអប់រំ
- បណ្តុះបណ្តាលគ្រូ
- ជួលគ្រូបង្រៀន
- រៀបចំកម្មវិធីសិក្សា
- ពង្រីកកម្មវិធីអប់រំ។
ង. សហគមន៍
- ចូលរួមជួយកសាង ថែរក្សា កាពារមូលដ្ឋានសម្ភារៈរូបវ័ន្ត
- ចលនា មាតាបិតា ឲ្យបញ្ជូនកូនទៅសាលារៀន ចលនាកុមារឲ្យទៅសាលារៀន
- ចូលរួមគ្រប់គ្រងទុនវិនិយោគសម្រាប់វិស័យអប់រំ
- ចូលរួមតាមដានការសិក្សារបស់កុមារ
- ចលនាបង្កើតថ្នាក់អក្ខរកម្ម ថ្នាក់បំពេញវិជ្ជាសម្រាប់មនុស្សពេញវ័យ។
ច. អាជ្ញាធរដែនដី
- រក្សា ការពារ សុវត្ថិភាពសង្គម សន្តិសុខសាធារណៈ
- គ្រប់គ្រងស្ថិតិ ផែនការអប់រំ
- មានវិធានការ ធានានិរន្តរភាពសិក្សា
- ទប់ស្កាត់បាតុភាពអាសអាភាសនៅជុំវិញសាលារៀន
- បំផុសប្រជាជន មហាជនឲ្យជួយផ្គត់ផ្គង់ និងសហការជាមួយសាលារៀន
ឆ. សង្គមស៊ីវិល ឬ NGO OI ( អង្គការក្រៅរដ្ឋាភិបាល )
- រួមចំណែកជួយជនងាយរងគ្រោះ ឬក្មេងអនាថាឲ្យបានចូលរៀន
- រួមចំណែកបង្កើតថ្នាក់ពិសេស ថ្នាក់សមាហរណកម្ម
- រួមចំណែកលើកកម្ពស់វិស័យអប់រំក្នុងរង្វង់សមត្ថកិច្ច ដើម្បីសម្រេចបានសិទ្ធិអប់រំរបស់កុមារ។
- ផ្តល់ថវិកា សម្ភារៈសិក្សា...
- ជួយបណ្តុះបណ្តាលធនធានមនុស្ស៕