ក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ គេបែងចែកអំណាចសំខាន់ៗ ជា៣ គឺ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ឬអំណាចនីតិវិនិច្ឆ័យ ។
ក. អំណាចនីតិបញ្ញត្តិ (រដ្ឋសភា ព្រឹទ្ធសភា) ៖ មាននាទីតាក់តែងច្បាប់ និងអនុម័តច្បាប់ ។
- អំណាចនីតិប្រតិបត្តិ (រដ្ឋាភិបាល) ៖ មាននាទីជាអ្នកអនុវត្តច្បាប់ និងក្រិត្យ ។
- អំណាចតុលាការ ឬអំណាចនីតិវិនិច្ឆ័យ (អង្គចៅក្រម) ៖ តំណាងដោយសាលាជំនុំជម្រះក្តី និង រកយុត្តិធម៌ជូនសង្គមមនុស្ស ។ អំណាចទាំងបីនេះពុំមានអំណាចណាមួយអាចទៅជំនួសអំណាចដទៃទៀតបានឡើយទោះក្នុងករណីណាក៏ដោយ ៖
ខ. + បៀបអំណាចរបស់រដ្ឋសភា លើរដ្ឋាភិបាល ៖
- សភាមានអំណាចអនុម័តលើការតែងតាំងគណៈរដ្ឋមន្ត្រី ដែលប្រមុខរដ្ឋាភិបាលបានស្នើឡើង
- សភាជាអ្នកសម្រេចលើគម្រោងថវិកាចំណាយ ដែលរដ្ឋាភិបាលបានដាក់ស្នើ
- សភាមានអំណាចដកហូតបុណ្យស័ក្តិមន្ត្រីណាមួយដែលប្រព្រឹត្តខុស (សមាជិករដ្ឋាភិបាល) ។
+ បៀបអំណាចរបស់រដ្ឋាភិបាល លើរដ្ឋសភា ៖
- រដ្ឋាភិបាលមានអំណាចចាប់ខ្លួនសមាជិកសភាណាដែលប្រព្រឹត្តបទលើ្មសព្រហ្មទណ្ឌជាក់ស្តែង ។
+ បៀបអំណាចរបស់រដ្ឋាភិបាល លើតុលាការ
- រដ្ឋាភិបាលមានសិទ្ធិអំណាចលើកលែងទោសឬសម្រាលទោសឱ្យទណ្ឌិត
- រដ្ឋាភិបាលមានសិទ្ធិអំណាចចាប់ខ្លួនចៅក្រមណាដែលប្រព្រឹត្តល្មើស ។
+ ប្រៀបអំណាចរបស់តុលាការ លើរដ្ឋាភិបាល ៖
- តុលាការមានអំណាចចោទប្រកាន់ និងវិនិច្ឆ័យទោសចំពោះសមាជិក ឬប្រមុខរដ្ឋាភិបាលប្រព្រឹត្តខុសច្បាប់
+ ប្រៀបអំណាចករបស់តុលាការ លើរដ្ឋសភា
- តុលាការមានអំណាចចោទប្រកាន់ និងវិនិច្ឆ័យទោសចំពោះសមាជិកសភាណាដែលប្រព្រឹត្តល្មើស ។
+ ប្រៀបអំណាចរបស់សភា លើតុលាការ
- ឩត្តមក្រុមប្រឹក្សាធម្មនុញ្ញមានអំណាចប្រកាសបដិសេធច្បាប់ ឬសេចក្តីព្រាងច្បាប់ ដែលខ្វះធម្មនុញ្ញភាព ។