ឃុំសង្កាត់មានអំណាចពីរមាន ៖
អំណាចប្បញ្ញត្តិ ឃុំសង្កាត់ប្រើប្រាស់អំណាចប្បញ្ញត្តិធ្វើឡើងតាមរយៈដីការឃុំ សង្កាត់ សម្រាប់គ្រប់គ្រងកិច្ចការនានាក្នុងក្របខណ្ឌ តួនាទីមុខងារ និងអំណាចរបស់ខ្លួន ។ ដីការឃុំ សង្កាត់ ត្រូវធ្វើឡើងតាមរយៈសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលចុះហត្ថលេខាដោយមេឃុំឬចៅសង្កាត់ ។ ដីការនេះមានប្រសិទ្ធភាពអនុវត្តតែក្នុងរង្វង់ដែនដីរបស់ខ្លួនប៉ុណ្ណោះហើយមិនផ្ទុយពីសន្ធិសញ្ញាអនុសញ្ញាអន្តរជាតិដែលប្រទេសកម្ពុជាបានទទួលស្គាល់ មិនផ្ទុយពីរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យសេចក្តីប្រកាស និងលិខិតបទដ្ឋានពាក់ព័ន្ធឡើយ ។
អំណាចប្រតិបត្តិ ឃុំសង្កាត់ត្រូវអនុវត្តសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សាដែលបានអនុម័តនូវតួនាទីនិងភារកិច្ចនានា ។