អ្នកប្រាជ្ញមួយចំនួនបានឱ្យនិយមន័យបញ្ញាដូចតទៅ
- លោកក្លាប៉ារ៉ែត : បញ្ញា គឺជាសម្បទាដែលអាចសម្របទៅនឹងស្ថានការណ៍ថ្មី។
- លោកដឺឡាក្រ័រ : បញ្ញា ជាសិល្បៈសម្រាប់បង្កើតប្រព័ន្ធអរូបីកម្ម នៅចំពោះមុខស្ថានភាពមួយ ហើយបញ្ចូលប្រព័ន្ធអរូបីយទាំងនោះទៅក្នុងស្ថានភាពរូបីមួយ។
- លោកហាកម៉ាន់ : បញ្ញា ជាអនុគមន៍សម្របមធ្យោបាយ និងគោលដៅ។
- លោកប៊ែរសុន : បញ្ញា ជាសតិសម្រាប់កសាងគ្រឿងប្រដាប់ផ្សេងៗ។
- លោកដេកាត និងវ៉ុលទែរ : បញ្ញា ជាឧបករណ៍សកលសម្រាប់ដោះស្រាយបញ្ហាថ្មីៗ ដែលស្របទៅនឹងលក្ខខណ្ឌនៃជីវិត។
- លោកកូល័រ : បញ្ញា ជាអព្ភន្តរញាណភ្លាមៗ។
- តាមទ្រឹស្ដីពុទ្ធសាសនា : បញ្ញាជាប្រទីបសម្រាប់បំភ្លឺសត្វលោក ទៅរកសេចក្ដីសុខ។ អ្នកមានសតិបញ្ញាស្គាល់ហេតុនៃទុក្ខ និងស្គាល់ផ្លូវរំលត់ទុក្ខ។