បញ្ញាមានច្រើននិយមន័យៈ
- តាមវចនានុក្រមសម្តេច ជួន ណាត បញ្ញាជាសេចក្តីដឹងទូទៅ សេចក្តីដឹងកើតអំពីការរៀនសូត្រ ស្តាប់ គិត គូរ ការដឹងច្បាស់នូវសេចក្តីពិតមានបញ្ញា ឥតបញ្ញា ។
- តាមទ្រឹស្តីព្រះពុទ្ធសាសនា បញ្ញាជាប្រទីបសម្រាប់បំភ្លឺសត្វលោកទៅរកសេចក្តីសុខ ។ អ្នកមានបញ្ញាគឺជាអ្នកស្គាល់ហេតុនៃទុក្ខ និងស្គាល់ផ្លូវរំលត់ទុក្ខ
- លោកក្លាប៉ារ៉េត បញ្ញជាសម្បទានដែលអាចសម្របទៅនឹងស្ថានភាពថ្មីៗ
- លោកដឺឡាត្រ័រ បញ្ញាជាសិល្បះសម្រាប់បង្កើតប្រព័ន្ធអរូបកម្មនៅចំពោះមុខស្ថានភាពណាមួយ ហើយបញ្ចូលប្រព័ន្ធអរូបកម្មទាំងនោះទៅក្នុងស្ថានភាពរូបីមួយៗ
- លោកហាតម៉ាន់ បញ្ញាជាជាតិសម្រាប់កសាងគ្រឿងប្រដាប់ផ្សេងៗ
- លោកដេកាត និងលោកវ៉ុលទែ បញ្ជាជាឧបករណ៍សកលសម្រាប់ដោះស្រាយបញ្ហាថ្មីៗដែលស្របទៅនិងលក្ខខណ្ឌនៃជីវីត
- លោកកូល័រ បញ្ហាជាអព្ភន្តរញ្ញាណភ្លាមៗ ។
ការបែងចេកនៃបញ្ញាមានពីរប្រភេទៈ
- បញ្ញាប្រតិបត្តិៈ ជាបញ្ញាកម្រិតទាប ហើយកើតឡើងចំពោះសត្វស្វា និងកូនក្មេងដែលមានអាយុក្រោម២ឆ្នាំ ។
- បញ្ញាទ្រឹស្តីៈ ជាបញ្ញដែលកើតចេញពីគំនិតអរូបីអាស្រ័យដោយមានភាសាជាជំនួយ ។