Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើហេតុអ្វីបានជាលោក ដីហ្គោល បដិសេធមិនឪ្យប្រទេសអង់គ្លេសចូលជាសមាជិកទីផ្សារអឹរ៉ុប ?

២. ប្រទេសអង់គ្លេសតែងតែចិញ្ចឹមចិត្តចង់ចូលជាសមាជិកទីផ្សារនេះ តើនៅឆ្នាំណាដែរប្រទេសអង់គ្លេសបានចូលជាសមាជិកនៃទីផ្សារនេះ ? ក្នុងអាណត្តិប្រធានាធិបតីបារាំងឈ្មោះអ្វី ?

៣. ការបោះឆ្នោតនៅឆ្នាំ ១៩៧០ តើលោកណាបានឡើងជានាយករដ្ឋមន្ដ្រី ? មកពីគណបក្សណា ?

៤. នៅក្នុងអាណត្តិរបស់លោក អេតវេ ហ៉ីត តើលោកត្រូវដោះស្រាយបញ្ហា ចម្រូងចម្រាស់អ្វី ?

៥. ការជួយគ្នារវាងលោក អេតវត ហ៉ីត និងលោក ប៉ុមពីឌូ បានឈានទៅដល់កិច្វព្រមព្រៀមមួយ តើកិច្ចព្រមព្រៀមនេះត្រូវបានធ្វើឡើងនៅថ្ងៃណា ខែណា ឆ្នាំណា ? នៅ​​ឯណា ?

ចម្លើយ

១. បានជាលោក ដឺហ្គោល បដិសេធមិនឪ្យប្រទេសអង់គ្លេសចូលជាសមាជិកទីផ្សារអឺរ៉ុប ពីព្រោះគាត់យល់ឃើញថា អង់គ្លេសជាដៃជិកសិ្នទ្ធជាមួយសហរដ្ឋអាមេរិក ។ ដោយឡែកប្រទេសបារាំងវិញចង់រក្សាឯករាជ្យ និងអធិតេយ្យភាព មិនចង់ឪ្យមានឥទ្ធិពលសហរដ្ឋអាមេរិកនៅទ្វិបនៅអឺរ៉ុបឡើយ ជាពិសេសគឺតួនាទីរបស់សហរដ្ឋអាមេរិកនៅក្នុងសម័្ពន្ធអាត្លង់ទិកខាងជើង ដែលមានសហរដ្ឋអាមេរិកជាអ្នកដឹកនាំ និយាយឪ្យចំគឺ បដិសេធឧត្តមភាពទាំងសហរដ្ឋអាមេរិក និងសហភាពសូវៀត ។

២. ប្រទេសអង់គ្លេសបានចូលជាសមាជិកទីផ្សារនេះនៅឆ្នាំ ១៩៧៣ ក្នុងអាណត្តិប្រធានាធិបតីបារាំងគឺលោក ប៉ុម ពីធួ ។

៣. ការបោះឆ្នោតនៅឆ្នាំ ១៩៧០ លោក អេតវត ហ៉ីត បានឡើងជានាយករដ្ឋមន្ដ្រី ។ លោកមកពី គណបក្សអភិរក្សនិយម ។

៤. នៅក្នុងអាណត្តិរបស់ លោក អេតវេ ហ៉ីត លោកត្រូវដោះស្រាយ បញ្ហាចម្រូងចម្រាស់ដ៏លំបាកមួយគឺបញ្ហាដាក់បេក្ខភាពរបស់ប្រទេសអង់គ្លេសនៅទីផ្សារនៅរួមអឺរ៉ុបនៅឆ្នាំ ១៩៧១ ។

៥. ការជួយគ្នារវាងលោក អេតវត ហ៉ីត និងលោក ប៉ុមពីឌូ បានឈានទៅដល់កិច្ចព្រមព្រៀងមួយ ។ កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៧១ នៅលុចសំបួរ ។

វិញ្ញាសាទី​១៥



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login