Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើប្រទេសអង់គ្លេសបានចងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក នៅឆ្នាំណា ?

២. តើហេតុបានជាសហរដ្ឋអាមេរិកបានប្រកាសសង្រ្គាមជាមួយអាឡីម៉ង់ ?

៣. នៅពេលដែលអាឡឺម៉ង់ចូលលុកលុយសហភាពសូវៀត តើលោក ឆឺឈី​​​ល បានធ្វើដូចម្ដេច ?

៤. តើលោក ឆឺឈីល បានបង្កើតឪ្យមានសន្និសីទអ្វីខ្លះ ? ដើម្បីអ្វី ?

៥. ពីមុនអង់គ្លេស និងសហភាពសូវៀតជាដៃគូ នឹងគ្នា ចុះតើហេតុអ្វីបានជាប្រទេសអង់គ្លេសក្លាយជាដៃគូ ប្រឆាំងនឹងសហភាពសូវៀតទៅវិញ ? ហើយពេលនោះលោក ឆឺ ឈីល បានថ្លែងនៅហ្វុលតុន ថាជាដូចម្ដេច ?

ចម្លើយ

១. ប្រទេសអង់គ្លេសបានចងសចម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក នៅឆ្នាំ ១៩៤០ ។

២. បានជាសហរដ្ឋអាមេរិក ប្រកាសសង្រ្គាមជាមួយអាឡឺម៉ង់ពីព្រោះនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ១៩៤១ កងទ័ពជើងអាកាសជប៉ុនបានវាយប្រហារលើមូលដ្ឋានសឹកដ៏ធំរបស់សហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វីកនៅកំពង់ផែ ពាលហាប័រ នៅរដ្ឋហាវ៉ៃ ។ ពេលនោះសង្រ្គាមលោកលើកទី ២ បានរីករាលយ៉ាងខ្លាំងនៅតំបន់ប៉ាស៊ីហ្វីករវាងសហរដ្ឋអាមេរិក និងជប៉ុន ហើយក្រោយមកទៀតសហរដ្ឋអាមេរិក ក៏បានប្រកាសសង្រ្គាមជាមួយអាឡឺម៉ង់ ដែលជាដៃគូ របស់ជប៉ុន ។

៣. នៅពេលដែលើអាឡឺម៉ង់ចូលលុកលុយយសហភាពសូវៀត លោក ឆឺឈី បានធ្វើការចរចារ ជាមួយលោក ស្ដាលីន ដើម្បីបើកសមរភូមិខាងកើត ។

៤. លោក ឆឺឈីល បានបង្កើតឪ្យមានសន្និសីទ ជាច្រើនដូច សន្និសីទ តេអេរ៉ង់ កេបិច យ៉ាល់តា និងផតដម ជាដើមគឺ ដើម្បីបញ្ចប់សង្រ្គាម លោកលើកទី ២ ។

៥. ពីមុនអង់គ្លេស និងសហភាពសូវៀតជាដៃគូ និងគ្នា បានជាប្រទេសអង់គ្លេសក្លាយ ជាដៃគូប្រឆាំងនិងសហភាពសូវៀតវិ​ញគឺ សដោយសារតែប្រទេសអង់គ្លេសមានគំនិត ប្រឆាំងនិងកុំមុយនីស្ដ ។ ពេលនោះលោក ឆឺឈីល បានថ្លែង នៅហ្វុលតុន ថាមពលនេះ វាំងននដែក បានបែងចែក ទ្វីបអឺរ៉ុបជាពីរ គឺអឺរ៉ុបខាងលិច និងអឺរ៉ុបខាងកើត ។

( វិញ្ញាសាទី១១ )



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login